Social Network

កម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ ឃាត់ខ្លួនបានជន​សង្ស័យ១១នាក់ ពាក់ព័ន្ធករណីចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅសង្កាត់ស្រះចក

(ភ្នំពេញ)៖ ដោយមានការ អនុញ្ញាតពីលោក សៀង សុខ ព្រះរាជអាជ្ញា រងអមសាលាដំបូង រាជធានីភ្នំពេញ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញ បានដឹកនាំ កម្លាំងគណៈបញ្ជាការ ឯកភាពខណ្ឌ សហកាជាមួយ ការិយាល័យ បទល្មើសគ្រឿង ញៀន នៅថ្ងៃ ទី០៧ ខែកុម្ភៈ ឆ្នាំ២០១៧ បានចុះបង្រ្កាបជាក់ស្ដែង ករណីចែកចាយ និងប្រើប្រាស់គ្រឿង ញៀនចំនួន១ករណី ។

ជាលទ្ធផល ក្នុងការចុះបង្រ្កាប ខាងលើនេះ សម្រេចបានឃាត់ខ្លួន ជនសង្ស័យ ចំនួន១១នាក់ រកឃើញគ្រឿងញៀន ចំនួន២២កញ្ចប់, ដបទឹកសុទ្ធសម្រាប់ជក់ ចំនួន០៣, ដែកកេះចំនួន២០, ជញ្ជីងថ្លឹងចំនួន២, ទូរស័ព្ទចំនួន០៧គ្រឿង និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀត ។

 បច្ចុប្បន្នជនសង្ស័យ ទាំង១១នាក់ រួមទាំងវត្ថុតាង ទាំងអស់ត្រូវ បានបញ្ជូន ទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅ តុលាការតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖FRESH NEWS