Social Network

ដីសង្គមកិច្ចជាង១ពាន់ហិកតា ត្រូវបានចែកជូនពលរដ្ឋនៅស្រុកឱរ៉ាល់, រដ្ឋបាលខេត្តកំពង់ស្ពឺ នឹងអភិវឌ្ឍន៍តំបន់នោះ ឲ្យមានភាពរីកចម្រើនលឿន

(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្ត កំពង់ស្ពឺ នៅព្រឹកថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានជួបពិភាក្សា ជាមួយភាគីពាក់ព័ន្ធ អំពីការអនុវត្តគម្រោង បែងចែកដីសង្គម កិច្ចដំណាក់កាល ទី២ ដែលកំពុងអនុវត្ត នៅឃុំសាមគ្គី ស្រុកឱរ៉ាល់ លើផ្ទៃដី ១.៣២០ហិកតា ហើយរដ្ឋបាលខេត្ត នឹងអភិវឌ្ឍតំបន់នោះ ឲ្យក្លាយជាតំបន់ថ្មី មួយដែលមានភាព រីកចម្រើនឆាប់រហ័ស។

 កិច្ចប្រជុំនេះធ្វើ ឡើងនៅសាលាខេត្ត កំពង់ស្ពឺ ដែលមានការចូលរួម ពីក្រុមការងារខេត្ត ទទួលបន្ទុក គម្រោងបែកចែក ដីសង្គមកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច ដំណាក់កាលទី២ (LASED II) ក្រុមការងារ គម្រោង LASED II ថ្នាក់ជាតិ។

សូមបញ្ជាក់ថា រដ្ឋបាលខេត្ត កំពង់ស្ពឺមានដី ជាច្រើនកន្លែង ដែលត្រូវចាត់ចែង ជាដីសង្គមកិច្ច សម្រាប់ចែកជូន ប្រជាពលរដ្ឋ ដោយឡែក ការបែងចែក ដីសង្គមកិច្ចនោះ បានធ្វើឡើងម្តង រួចមកហើយ ហើយ លើកទី២នេះ ក៏កំពុងអនុវត្ត ផងដែរ នៅឃុំសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ៕

ដកស្រង់ពី៖FRESH NEWS