Social Network

លោកអ៊ុក សុខុនដឹកនាំ ក្រុមការងារ ចុះត្រួតពិនិត្យ ទីតាំងដំណាក់ស្តេច នៅស្រុកលំផាត់

រតនគិរី៖ រដ្ឋលេខាធិ ការក្រសួង ព្រះបរមរាជវាំង លោកអ៊ុក សុខុន និងក្រុមការងារ នៅវេលាម៉ោង 10៖15នាទី ព្រឹកថ្ងៃ ទី07 ខែកុម្ភៈឆ្នាំ2017 នេះបានចុះត្រួតពិនិត្យ ទីតាំងដំណាក់ ស្តេចស្ថិតនៅ ភូមិដីឡូត៌ ឃុំជ័យឧត្តមស្រុក លំផាត់ខេត្តរតនគិរី។

 លោកថេង ច័ន្ទធីអធិការ ស្រុកលំផាត់ ប្រាប់ឲ្យដឹង ថាក្នុង ឱកាសចុះត្រួត ពិនិត្យរបស់គណៈ ប្រតិភូក្រសួង ព្រះបរមរាជវាំង នេះដែរលោក បានបញ្ចេញ កម្លាំងនគរបាល ស្រុកចំនួន 06 នាក់ការពារខ្លាច ក្រែងមានជនឆ្លៀត ឱកាសធ្វើឲ្យប៉ះពាល់ ក្នុងដំណើរ បេសកកម្មនេះពោល គឺធានាបានសន្តិសុខ ជូនពួក គាត់ប្រកបដោយភាព ជោគជ័យ៕

ដកស្រង់ពី៖ដើមអម្ពិល