Social Network

កំពុងឈរកាន់ទុយោ បាញ់បេតុង ឆ្លងចរន្តភ្លើងឆក់ស្លាប់

ភ្នំពេញ ៖ កម្មករបាញ់បេតុង ត្រូវចរន្តភ្លើងឆក់ស្លាប់ ខណៈឈរកាន់ទុយោ បាញ់បេតុងចាក់ គ្រឹះផ្ទះល្វែង ហើយទុយោបាញ់ បេតុងនោះ វាសប៉ះ ខ្សែភ្លើង បង្កឲ្យភ្ញាក់ផ្អើល កាលពីព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅក្នុង ការដ្ឋាន សំណង់ផ្ទះល្វែង ភូមិជង្រុក សង្កាត់ត្រពាំង ខណ្ឌពោធិ៍សែនជ័យ។

 នគរបាលបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ហ៊ិន សាវី អាយុ២៤ឆ្នាំ ភេទប្រុស មានមុខរបរជា កម្មករបាញ់បេតុង រស់នៅក្នុងភូមិទ្រា ឃុំទ្រា ស្រុកសំរោង ខេត្តតាកែវ។ 

មុនពេលកើតហេតុ អ្នកម៉ៅការសំណង់ បានហៅរថយន្ត លាយស៊ីម៉ងត៍ ហាយ លេន មកចាក់គ្រឹះ ធ្វើសំណង់ ផ្ទះល្វែងកន្លែង កើតហេតុ លុះពេលកំពុងបាញ់ ស៊ីម៉ងត៍ធ្វើគ្រឹះនោះ ស្រាប់តែទុយោ បាញ់ស៊ីម៉ងត៍នោះ ងាកទៅប៉ះនិងខ្សែ កាប្លិ៍ខាងលើ ក៏ឆ្លងចរន្តភ្លើង ឆក់ជនរងគ្រោះ ស្លាប់នៅនិង កន្លែងតែម្តង ក្រោយកើតហេតុ នគរបាលបានចុះទៅដល់ ប្រគល់សពឲ្យ ក្រុមគ្រួសារ យកទៅធ្វើបុណ្យ តាមប្រពៃណី និងបានហៅអ្នក បើកបររថយន្តលាយ បេតុង ទៅសាកសួរផងដែរ ៕

ដកស្រង់ពី៖ដើមអម្ពិល