Social Network

បើកលឿនពេក យកចង្កូតមិនទាន់ បុកបង្គោលភ្លើងបាក់១ដើម ក្រឡាប់ផ្ងាជើង

កណ្តាល៖ រថយន្តមួយគ្រឿង បើកលឿនជ្រុលទៅ បុកបង្គោលភ្លើង១ ដើមបាក់សង្កត់ពីលើ ខណៈរថយន្តនោះ ក្រឡាប់ផ្ងាជើង ចំណែកអ្នកបើកបររងរបួសធ្ងន់ ហេតុការនេះកើតឡើងនៅ ម៉ោងប្រមាណ៦យប់ ថ្ងៃទី៣០ខែមករា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវ លេខ២៦ចំណុច ភូមិព្រែកឬស្ស ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។

 នគរបាលបាន ឲ្យដឹងថា រថយន្តបង្កម៉ាកស្តារិចពណ៌កណ្ដុប្រមេះ ពាក់ស្លាកលេខភ្នំពេញ2A-G2250 បើកបរដោយឈ្មោះ រ័ត្ន មុនី ប្រុស អាយុ៣២ឆ្នាំ មានបុខរបរអ្នកបើកបររថយន្ត និងអ្នករួមដំណើរម្នាក់ទៀតរងរបួសស្រាល។

នគរបាលបានបន្តថា នៅមុនពេលកើតហេតុ រថយន្តបើកបរក្នុង ទិសដៅកើតទៅលិច ក្នុងល្បឿនលឿន លុះដល់ចំណុច កើតហេតុ ស្រាប់តែយក ចង្កូតមិនទាន់ជ្រុលទៅបុកបង្គោលភ្លើង បេតុង១ដើម បណ្តាលឲ្យបាក់រលំទៅ កិនលើរថយន្ត បង្កបន្ថែមទៀត ដោយរថយន្តបង្កក្រឡាប់ផ្ងាជើង ។

ក្រោយកើត ហេតុនគរបាល បានចុះទៅដល់ ជួយអន្តរាគមន៍ ហៅរថយន្តសង្គ្រោះ ដឹកជនរងគ្រោះ ទៅព្យាបាលនៅ មន្ទីរពេទ្យកាល់ម៉ែត ចំណែករថយន្ត ស្ទូចយកទៅកាន់អធិការ ដ្ឋានដើម្បីចាត់ ការទៅតាមនីតិវិធីច្បាប់៕

ដកស្រង់ពី៖ដើមអម្ពិល