Social Network

ថ្ងៃទី២១មេសា បង្ក្រាបបទល្មើសគ្រឿងញៀន ២ករណី ឃាត់ជនសង្ស័យ ៤នាក់

ភ្នំពេញ៖ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៦ កម្លាំងសមត្ថកិច្ច នគរបាល បានបង្ក្រាប បទល្មើសជួញដូរ រក្សាទុក និងប្រើប្រាស់ ២ករណី ឃាត់ មនុស្ស ៤នាក់ (ស្រី២នាក់) និងរឹបអូសគ្រឿងញៀន ប្រភេទមេតំហ្វេតាមីន (ice) ១កញ្ចប់ និងមេតំហ្វេតាមីន (wy) ២៣គ្រាប់។

យោងតាម របាយការណ៍ នគរបាលជាតិ បានឲ្យដឹងថា ទីតាំងបង្ក្រាប ទី១ខេត្ត ឧត្តរមានជ័យ បង្រា្កប ១ករណី ឃាត់ខ្លួន ១នាក់ (ស្រី) មេតំហ្វេតាមីន (wy) ២៣គ្រាប់ និងទី២. កំពង់ស្ពឺ បង្រា្កប ១ករណី ឃាត់ខ្លួន ៣នាក់ (ស្រី១នាក់) មេតំហ្វេតាមីន (ice) ១កញ្ចប់ ៕

ដកស្រង់ពី៖ ដើមអម្ពិល