Social Network

​គណៈសង្ឃ​នាយក បានសម្រេច​ដកតំណែង​មេគណ​ខេត្តកំពង់ស្ពឺ​

នៅទីបំផុត គណៈសង្ឃនាយក នៃព្រះរាជា ណាចក្រកម្ពុជា បានសម្រេចដក តំណែងព្រះមេគណ ខេត្តកំពង់ស្ពឺ ព្រះនាម ឌូ វណ្ណឌឿន ដែលបានប្រព្រឹត្ត ខុសធម៌វិន័យ របស់ព្រះពុទ្ធ ដោយសារព្រះអង្គ ឡើងច្រៀងចម្រៀង លើឆាកតន្ត្រីឲ្យ ពុទ្ធបរិស័ទរាំ ក្នុងអំឡុងពេល ចូលឆ្នាំកន្លងទៅ ។

ការសម្រេចនេះ ធ្វើឡើងនៅក្នុងកិច្ច ប្រជុំគណៈសង្ឃនាយក និងមន្ត្រីក្រសួងធម្មការ កាលពីយប់ថ្ងៃទី ២០ ខែមេសា ។ គណៈសង្ឃនាយក បានកោះប្រជុំទាំងយប់ នៅថ្ងៃទី ២០ ខែមេសា ក្រោយពីវីដេអូនៃ ការច្រៀងចម្រៀងលើ ឆាកតន្ត្រីរបស់ មេគុណ ខេត្តកំពង់ស្ពឺ ដែលត្រូវបានគេបង្ហោះ នៅលើបណ្តាញ សង្គមហ្វេសប៊ុក ហើយធ្វើឲ្យមានការរិះគន់ យ៉ាងខ្លាំងពី អ្នកប្រើប្រាស់បណ្តាញ សង្គមមួយនេះ ។ កិច្ចប្រជុំគណៈ សង្ឃនាយក កាលពីយប់មិញនេះ ដឹកនាំដោយ សម្តេចសង្ឃនាយក នន្ទ ងែត តែម្តង នៅក្នុងវត្តបទុមវត្តី រាជធានីភ្នំពេញ ហើយក៏មានវត្តមាន សាមីខ្លួនដែល ជាអ្នកប្រព្រឹត្តប្រាស ចាកធម៌វិន័យ គឺមេគុណខេត្តកំពង់ស្ពឺ ព្រះអង្គ ឌូ វណ្ឌឌឿន ផងដែរ។ នេះបើតាមលោក សេង សុមុនី អ្នកនាំពាក្យ ក្រសួងធម្មការ និងសាសនា ។

អ្នកនាំ ពាក្យរូបនេះ បានប្រាប់សារព័ត៌ មានថ្មីៗ នៅព្រឹកថ្ងៃ ព្រហស្បតិ៍នេះថា នៅចំពោះមុខ គណៈសង្ឃនាយក ព្រះអង្គ ឌូ វណ្ឌឌឿន បានទទួលស្គាល់ កំហុសរបស់ខ្លួន ហើយគណៈ សង្ឃនាយក ក៏សម្រេច ដកតំណែង របស់ព្រះអង្គ ជាមេគុណ ខេត្តកំពង់ស្ពឺ ចោលតែម្តង ដើម្បីប្រគល់ ឲ្យព្រះសង្ឃ ដែលគុណវុឌ្ឍិ ផ្សេងទៀត នៅខេត្តកំពង់ស្ពឺ កាន់តំណែងជំនួស ។ « គណៈសង្ឃ នាយកដកតំណែងព្រះអង្គ ដោយទុកឲ្យ ព្រះអង្គធ្វើជាព្រះសង្ឃ ធម្មតាគ្មានតួនាទីវិញ។ ខ្ញុំមិនទាន់ដឹងថា តើនឹងគណៈសង្ឃ នឹងមានវិធានការអ្វីទៀត ក្រៅពីដកតំណែងនោះទេ » ។ នេះជាការបញ្ជាក់ របស់លោក សេង សុមុនី រដ្ឋលេខាធិការ ក្រសួងធម្មការ និងសាសនា ។ បើតាមលោករដ្ឋលេខាធិការខាងលើ គណៈសង្ឃនាយក ចាត់ទុកការច្រៀងរបស់ព្រះតេជគុណ ឌូ វណ្ណឌឿន ថា ជាសកម្មភាពផ្ទុយធម៌វិន័យព្រះពុទ្ធជាម្ចាស់ ហើយនឹងធ្វើឲ្យប៉ះពាល់ដល់កិត្តិយសព្រះពុទ្ធសាសនា ជាពិសេសគឺកិត្តិយសព្រះសង្ឃ ដែលជាស្រែបុណ្យរបស់ពុទ្ធបរិស័ទ។

លោក សេង សុមុនី បានអំពាវនាវឲ្យព្រះសង្ឃនៅទូទាំងប្រទេសកម្ពុជាទាំងអស់ គោរពធម៌វិន័យរបស់ព្រះពុទ្ធឲ្យបានល្អ ដើម្បីជាភាពល្អប្រសើរនៃព្រះពុទ្ធសាសនា និងជាស្រែបុណ្យដ៏មានតម្លៃសម្រាប់អ្នកស្រឡាញ់ពុទ្ធសាសនា។ សូមបញ្ជាក់ថា ក្នុងវីន័យរបស់ព្រះពុទ្ធ បានហាមប្រាមដល់ព្រះសង្ឃជាភាសាបាលីថា «នច្ចគីតវាទិ តវិសូកទស្សន មាលាគន្ធវិលេបន ធារណមណ្ឌន វិភូសនដ្ឋានា វេរមណី » ដែលមានន័យជាភាសាខ្មែរ ដោយព្រះពុទ្ធឲ្យភិក្ខុ សាមណេរ ត្រូវវៀរចាកកិរិយារាំ និងច្រៀង និងមើល នូវល្បែងដែលជាសត្រូវដល់កុសលធម៌និង កិរិយាទ្រទ្រង់និងប្រដាប់និងតាក់តែងស្អិតស្អាងរាងកាយដោយផ្កាកំរង និង គ្រឿងក្រអូប និងគ្រឿងលាបផ្សេងៗ ៕

ដកស្រង់ពី៖thmey thmey