Social Network

ប្រទះឃើញ សាកសព ក្នុងព្រៃ​ ស្រុកភ្នំក្រវាញ​ សង្ស័យស្រវឹងស្រា​ ហើយខ្យល់គស្លាប់

ពោធិ៍សាត់៖ ប្រជាពលរដ្ឋបាន ប្រទះឃើញសាកសព ក្រៀមខ្មៅដេក នៅក្នុងព្រៃស្ថិតនៅ ភូមិព្រែក១ឃុំសំរោង ស្រុក ភ្នំ ក្រវាញ ខេត្តពោធិសាត់ នៅម៉ោង១០៖១០នាទីព្រឹកថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៦ហើយបានរាយការណ៍ ជូនសមត្ថកិច្ច នគរបាល ដើម្បីចុះទៅត្រួត ពិនិត្យជាក់ស្តែង និងធ្វើកោសល្យវិច័យ។

មន្ត្រីនគរបាលស្រុក ភ្នំក្រវាញបានឱ្យដឹងថា សពជនរងគ្រោះដែល ប្រទះឃើញដេកស្លាប់ ឡើងក្រៀមខ្មៅនោះ មាន ឈ្មោះសំ ស្រូយ ភេទប្រុស អាយុ ៤៧ ឆ្នាំ រស់នៅក្នុងភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិសាត់។ មន្ត្រីដដែល ក៏បានឱ្យ ដឹងទៀតថា តាមការសាកសួរពី ក្រុមគ្រួសារ ជនរងគ្រោះ បានឱ្យសមត្ថកិច្ ចដឹងថាមុនពេល ប្រជា ពលរដ្ឋ ប្រទះឃើញ សាកសព នោះ គឺជនរង គ្រោះបានផឹក ស្រាស្រវឹងរាល់ថ្ងៃ ហើយពេល ស្រវឹងម្តងៗ រូបគាត់ត តែង តែ ដើរបាត់ពីផ្ទះជារឿងធម្មតា លុះដល់ថ្ងៃទី២០ខែមេសា ឆ្នាំ២០១៦ក៏ស្រាប់តែមាន ប្រជាពលរដ្ឋ និងសមត្ថកិច្ច ប្រាប់ថា ឃើញ រូបគាតដេក ស្លាប់នៅក្នុង ព្រៃតែម្តង។

អធិការនគរបាល ស្រុកភ្នំ្រវាញ លោកវរសេនីយ៍ត្រី វង្ស សាវ៉េត បានឱ្យដឹងថា តាមការចុះ ពិនិត្យកោសល្យ ពីសមត្ថកិច្ច ជំនាញ និងក្រុម គ្រូពេទ្យបញ្ជាក់ថា សពជនរង គ្រោះគឺស្លាប់ ដោយសារ ស្រវឹងស្រា លាយឡំនិងខ្យល់គ។ ក្រោយការពិនិត្យ គោសល្យ វិច័យសព ជនរងគ្រោះ ត្រូវបានប្រគល់ ជូនទៅក្រុម គ្រួសារដើម្បី យកទៅធ្វើបុណ្យ តាមប្រពៃណី៕

ដកស្រង់ពី៖ ដើមអម្ពិល