Social Network

ខឹងប្រពន្ធមិនដាំ បបរឲ្យហូប ចងកសំលាប់ខ្លួន

បាត់ដំបង៖ បុរសម្នាក់ដាច់ចិត្តសម្លាប់ខ្លួន ដោយខឹងប្រពន្ធមិនដាំ បបរឲ្យហូប បានធ្វើឲ្យបង្កមានភាពភ្ញាក់ផ្អើល ទៅដល់ប្រជា ពលរដ្ឋនៅក្បែរផ្ទះ ដែលហេតុការណ៍នេះ បានកើតឡើងនៅចំណុចក្រុមទី ០៨ ភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

បើតាម អគ្គស្នងការដ្ឋាន នគរបាលជាតិ នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង ២១និង១០នាទី លោកវរសេនីយ៍ត្រី ឡុង យោធាវីរៈ អធិការនគរបាល ស្រុកឯកភ្មំ បានឲ្យដឹងថា នៅចំណុចក្រុមទី ០៨ ភូមិគោកដូង ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង មានករណីធ្វើ អត្តឃាតចងក សម្លាប់ខ្លួន ជនរងគ្រោះឈ្មោះ គ្រនគ្រីន ភេទប្រុស អាយុ ៣៤ឆ្នាំ មានទីលំនៅភូមិឃុំខាងលើ ។

លោកអធិការ បានឲ្យដឹងទៀតថា ជនរងគ្រោះស្រវឹង ស្រាមកពីស៊ីការគេ ប្រើប្រពន្ធឲ្យ ដាំបបរឲ្យ តែប្រពន្ធមិនដាំក៏ខឹង តូចចិត្ត គិតខ្លីទៅចងក សម្លាប់ខ្លួនតែម្តង ។ ដោយឆ្លងតាមការចុះ ពិនិត្យនៅកន្លែង កើតហេតុ និងសាកសព របស់ជនរង គ្រោះឈ្មោះ គ្រន គ្រីន សមត្ថកិច្ចអាច សន្និដ្ឋានបានថា ជនរងគ្រោះពិតជា ធ្វើអត្តឃាតចងក សំលាប់ខ្លួនស្លាប់ ពិតប្រាកដមែន ។ បច្ចុប្បន្ន សាកសពជនរងគ្រោះ ត្រូវបានគ្រួសារ យកទៅធ្វើពិធីបុណ្យសព តាមប្រពៃណី ទំនៀមទំលាប់ខ្មែរ ៕

ដកស្រង់ពី៖ ដើមអម្ពិល