Social Network

ស្លាប់ ៤នាក់ និងរបួស៨នាក់ ដោយសារគ្រោះថ្នាក់ ចរាចរណ៍ថ្ងៃទី១៩ មេសា

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ បានកើតឡើងចំនួន ៧លើក បណ្ដាលឲ្យស្លាប់បាត់បង់ជីវិត ៤នាក់ និងរបួសធ្ងន់ចំនួន ៧នាក់ របស់ស្រាលចំនួន ១នាក់ ។

យោងតាមនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្ដាប់ ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា គ្រោះថ្នាក់ទាំង ៧លើកនោះ បានបណ្ដាលឲ្យ ខូចខាតម៉ូតូចំនួន ៣គ្រឿង, រថយន្តតូច ៥គ្រឿង, យានផ្សេងៗ ១គ្រឿង និងថ្មើរជើង ១នាក់ ។ មូលហេតុមកពី បើកបរលឿន ៤លើក, មិនកាន់ស្តាំ ១លើក, បត់គ្រោះថ្នាក់ ១លើក, ងងុយដេក ១លើក ៕

ដកស្រង់ពី៖ ដើមអម្ពិល