Social Network

ស្លាប់ និងរបួសធ្ងន់ ៣នាក់ ដោយសារគ្រោះថ្នាក់ចរាចររវាង រថយន្តហ៊ីយ៉ាន់ដាយ និងរថយន្តតូរីស

ពោធិ៍សាត់៖ មនុស្សម្នាក់បានស្លាប់ ឯពីរនាក់ផ្សេងទៀត បានរងរបួសធ្ងន់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តហ៊ីយ៉ាន់ដាយ និងរថយន្តតូរីស នៅម៉ោងប្រមាណ ១១៖៣០នាទី យប់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ នេះ ស្ថិតនៅចំណុចផ្លូវជាតិលេខ៥ ភូមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ។

មន្រ្តីនគរបាលបានឲ្យដឹងថា ជនរងគ្រោះទី១.ឈ្មោះ សួន វលក្ខ ភេទប្រុស អាយុ ៣៣ឆ្នាំ នៅភូមិធ្នង់ ឃុំម៉ង់រាវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ របួសធ្ងន់ជាអ្នកបើកររថយន្តតូរីស ទី២.ឈ្មោះ ទុន មិនដឹងអាយុ ភេទប្រុស នៅខេត្តត្បូងឃ្មុំ ព្រូរថយន្តតូរីស ស្លាប់ និងទី៣.ឈ្មោះ គឹម ឡេង អាយុ ៣៣ឆ្នាំភេទប្រុស នៅភូមិផ្សាព្រំ ខេត្តប៉ៃលិន របួសធ្ងន់ម្ចាស់ផ្លែឈើ។

មន្រ្តីនគរបាល បានបន្តទៀតថា មុនពេលកើតហេតុ រថយន្តហ៊ីយ៉ាន់ដាយ ពាក់ស្លាកលេខ ភ្នំពេញ 3C-8072 ក្រុមហ៊ុន គាធី បានបើកបរពីទិសខាងកើត ទៅទិសខាងលិច លុះដល់ចំណុចកើតហេតុ ក៏បានបុកគ្នាចំកណ្តាលថ្នល់ និងរថយន្តតូរីស ពាក់ស្លាកលេខ ភ្នំពេញ 2F-2024 ដែលបើកបរពីទិសខាងលិច ទៅទិសខាងកើត ៕

ដកស្រង់ពី៖ ដើមអម្ពិល