Social Network

ពលរដ្ឋខណ្ឌ ពោធិសែនជ័យ​ អរគុណដល់នគរបាល​ ក្នុងការរក្សាសន្តិសុខ ជូនពួកគាត់បានល្អ

ភ្នំពេញ៖ ប្រជាពលរដ្ឋ ដែលរស់នៅ ក្នុងខណ្ឌពោធិ៍សែនជ័យ បានកោតសរសើរ និងថ្លែងអំណរគុណដល់ នគរបាលខណ្ឌ ពោធិ៍សែនជ័យ ដែលបានយកចិត្តទុកដាក់ការ សុវត្ថិភាពជូនពួកគាត់ក្នុងពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិទទួលបានសន្តិសុខ ១០០ភាគរយ ធ្វើឲ្យពួកគាត់ប្រារព្ធ ពិធីបុណ្យបានដោយ សេចក្តីសុខ។

លោក យឹម សារ៉ាន់ បានបញ្ជាក់ថា បទល្មើសឆ្នាំនេះ មានតែ៥ករណីគត់ហើយត្រូវ បានលោកដឹកនាំកម្លាំង បង្ក្រាបបានទាន់ពេល វេលាផងដែរ ។ ប្រជាពលរដ្ឋឈ្មោះ ដា វណ្ណ អាយុ៤០ឆ្នាំជាងបានមកចូលរួម ក្នុងពិធីបុណ្យនៅវត្តពោធិ៍ចិនតុង បាននិយាយថាឆ្នាំកន្លងទៅគាត់ បានមកប្រារព្ធពិធីបុណ្យ ចូលឆ្នាំខ្មែរប្រពៃណីជាតិ គឺពុំបានស្ងប់ចិត្ត ម្តងណានោះទេ ដោយសារតែក្រុមក្មេងៗ បងធំបងតូច បង្កអុកឡុក ដេញ វាយតប់គ្នារំខានក្នុងពិធីបុណ្យ ហើយមិនតែប៉ុណ្ណោះនោះទេ ក្រុមក្មេងទាំងនោះ មិនខា្លចទាំងសមត្ថកិច្ច ថែមទៀតផង។ ប៉ុន្តែឆ្នាំ២០១៦នេះ គឺ កម្លាំងនគរបាលបានគ្រប់ស្ថានការណ៍ បានល្អធ្វើឲ្យពួកគាត់ ធ្វើបុណ្យធ្វើទាន បានដោយ កក់ក្តៅ បំផុត ហើយក្នុងគាត់ជាប្រជាពលរដ្ឋ នៅក្នុងខណ្ឌពោធិ៍សែនជ័យ សូមថ្លែងអំណរគុណ ដល់កម្លាំងនគរបាល ទាំងអស់ដែល បាន យកចិត្តទុកដាក់ ការពារសន្តិសុខជូន ប្រជាពលរដ្ឋប្រារព្ធ ពិធីបុណ្យចូលឆ្នាំបាន ដោយរលូននោះ ហើយលោក សង្ឃឹមថា ឆ្នាំក្រោយៗទៀតក៏ដូចជាឆ្នាំនេះដែរ និងទទួលបានសុខសាន្តពុំ មានក្រុមក្មេងទំនើង ឬបងធំបងតូចរំខាននោះឡើយ។

ទាក់ទងនិងការរក្សា សន្តិសុខនេះដែរ លោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ ពោធិ៍សែនជ័យ បាន ប្រាប់អ្នកយកព័ត៌មាន យើងតាមទូរស័ព្ទថា នៅក្នុងពិធីបុណ្យ ចូលឆ្នាំប្រពៃណីជាតិឆ្នាំ ២០១៦នេះ សកម្ម ភាពអសន្តិសុខ កើតឡើងតិចបំផុត ក្នុងរយះពេល ៣ថ្ងៃនេះគឺ មានចំនួនតែ៥ករណីប៉ុណ្ណោះ ហើយលោកដឹកនាំកម្លាំងបង្ក្រាបបានភ្លាមៗ ដោយនៅក្នុង៥ករណីនោះ គឺមានចោរកម្មតែ ១ករណីគត់ និងហិង្សា១ករណីផងដែរ ដូច្នេះបើប្រៀបធៀប ឆ្នាំកន្លងទៅឃើញថា បទល្មើសមានការថយចុះ គួរឲ្យចាប់អារម្មណ៍ ហើយម្យ៉ាងវិញទៀតក៏ដោយសារ ប្រជាពលរដ្ឋ ឬយុវជនគាត់បានយល់ដឹងច្រើន តាមការផ្សព្វផ្សាយរបស់ អាជ្ញាធរមូលដ្ឋាននីមួយៗ ចំណែកឯគ្រោះថ្នាក់ ចរាចរក៏មានការថយចុះផងដែរ ដូច្នេះ ការចូលរួមចំណែកពីប្រជាពលរដ្ឋ ជួយកាត់បន្ថយអសន្តិសុខសង្គម ឬក៏គ្រោះថ្នាក់ចរាចរនោះ លោកសូមឲ្យប្រជាពលរដ្ឋ បន្តចូលរួមនិងពន្យល់ដល់កូនចៅ ជំនាន់ក្រោយបានជ្រោតជ្រាប ជាងនេះទៀត ដើម្បីសន្តសុខសង្គម ឲ្យបានល្អប្រសើរស្របទៅតាម គោលនយោបាយភូមិឃុំ មានសុវត្ថិភាពទាំង៩ ចំណុចរបស់ រាជរដ្ឋាភិបាល ផងដែរ ៕

ដកស្រង់ពី៖ ដើមអម្ពិល