Social Network

ស្រវឹង​ បើកRX330 បុករថយន្តដឹកដំឡូង​ បែកកញ្ចក់ខ្ទេច ផ្នែកខាងមុខ​ សំណាងល្អមិន បណ្តាលឲ្យរបួសធ្ងន់

បាត់ដំបង៖ បុរសម្នាក់ ខណៈមកពីលេង នៅខេត្តប៉ៃលិន បើករថយន្តត្រឡប់ មកផ្ទះវិញ ទាំងស្រវឹង បានបុករថយន្ត ដឹកដំឡូង បណ្តាលឲ្យរងការ ខូចខាតធ្ងន់ធ្ងរ តែសំណាង ល្អមិនបង្ក របួសធ្ងន់ធ្ងន់ នៅម៉ោងប្រមាណជិត៧ យប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦នេះ ស្ថិតនៅភូមិបញ្ញា ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។

អ្នកភូមិបញ្ញា បានឲ្យដឹងថា បុរសដែល ជាអ្នករថយន្ត លុចសីុសRX330. មានអាការៈ ស្រវឹងខ្លាំង បុរសរូបនេះបាន ធ្វើដំណើរមក ពីខេត្តប៉ៃលិន រួចក៏បើក រថយន្តបុក រថយន្តដំឡូង នៅលើផ្លូវជាតិលេខ៥ ខណៈធ្វើដំណើរបញ្ច្រាសទិសគ្នា នៅភូមិបញ្ញា។ អ្នកភូមិបាន បន្តទៀតថា ភាគីរថយន្ត លុចសីុសRX330. រងការខូច ខាតធ្ងន់ធ្ងរ ឯអ្នកបើកបរ របួសក្បាល បន្តិចបន្តួច ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ច បានចុះមក អន្តរាគមន៍ តែភាគ រថយន្ត លុចសីុសRX330. ស្រវឹងខ្លាំង ពេកនិយាយ ស្តាប់គ្នាមិនបាន ក៏ត្រូវ សមត្ថកិច្ច នាំខ្លួនទៅ កាន់ប៉ុស្តិ៍ នគរបាល បន្ទាប់មក បានរៀបចំស្ទួច រថយន្តចេញ ពីផ្លូវទាំងយប់៕

ដកស្រង់ពី៖ ដើមអម្ពិល