Social Network

ស្លាប់៧នាក់ និងរបួស៣១នាក់ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ថ្ងៃទី១៨មេសា

ភ្នំពេញ៖ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ មានករណី គ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស កើតឡើងចំនួន ៨លើក ក្នុងនោះយប់ ៤លើក បណ្តាលឲ្យមនុស្សស្លាប់ ៧នាក់ រងរបួសធ្ងន់ ១០នាក់ (ស្រី៣នាក់) និងរបួសស្រាល ២១នាក់ (ស្រី៨នាក់) ។

យោងតាមនាយកដ្ឋាន នគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានឲ្យដឹងថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ទាំង៨លើកនេះ បណ្តាលឲ្យ ខូចខាតយានយន្ត សរុប ចំនួន ១៣គ្រឿង រួមមាន ម៉ូតូចំនួន ៧គ្រឿង, រថយន្តធុនតូច ២គ្រឿង ,រថយន្តធុនធំ ៣គ្រឿង, យានផ្សេងៗ ១គ្រឿង ។ មូលហេតុ ដែលបណ្តាលឲ្យកើតមានករណី គ្រោះថ្នាក់ចរាចរណ៍ រួមមាន ល្មើសល្បឿន២លើក (ស្លាប់២នាក់), មិនប្រកាន់ស្តាំ ២លើក (ស្លាប់៣នាក់), បត់គ្រោះថ្នាក់ ២លើក, ប្រជែង ១លើក (ស្លាប់២នាក់), មិនគោរពសិទ្ធិ ១លើក។

ក្នុងនោះ អ្នកមិនពាក់មួក សុវត្ថិភាព ពេលគ្រោះថ្នាក់ ចរាចរណ៍ ៥នាក់ (យប់ ១នាក់)។ គ្រោះថ្នាក់លើដងផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៥លើក , ផ្លូវខេត្តក្រុង ១លើក, ផ្លូវលំ ២លើក ។ យានយន្តបង្កហេតុ រួមមាន ម៉ូតូ ៤លើក រថយន្តធុនតូច ១លើក, រថយន្តធំ ១លើក , គោយន្ត ២លើក ។ ខេត្ត រាជធានី ដែលមានគ្រោះថ្នាក់ និងរងគ្រោះថ្នាក់ច្រើន រួមមាន បន្ទាយមានជ័យ ២លើក ស្លាប់៥នាក់ របួស៨នាក់, ក្រចេះ ១លើក ស្លាប់១នាក់ របួស១៥នាក់ (ស្រី៨នាក់) និងបាត់ដំបង ១លើក ស្លាប់១នាក់។ លទ្ធផលត្រួតពិនិត្យ ការអនុវត្តច្បាប់ ចរាចរណ៍ផ្លូវគោក មធ្យោបាយល្មើស ៣.៤០៦ គ្រឿង, អប់រំ ៩០០ គ្រឿង, ពិន័យ ២.៥០៦ គ្រឿង ៕

ដកស្រង់ពី៖ ដើមអម្ពិល