Social Network

ទំនាស់គ្នាក្នុងវង់ផឹកស៊ី ចាក់គ្នាមួយដាវ បណ្តាលឲ្យស្លាប់ម្នាក់ នៅស្រុកកូនមុំ

រតនគិរីៈ  ទំនាស់គ្នាក្នុង វង់ផឹកស៊ី ចាក់គ្នាមួយដាវ បណ្តាលឲ្យស្លាប់ម្នាក់ ហេតុការណ៍នេះ កើតឡើង នៅវេលាម៉ោង ៣៖៣០នាទី រសៀល ថ្ងៃទី១១ ខែមេសា ត្រង់ចំណុចឡូទី២ ក្រុមហ័ងអាញ់ អណ្តូងមាស ស្ថិតក្នុងភូមិ៣ ឃុំស្រែអង្ក្រង ស្រុកកូនមុំ ខេត្តរតនគិរី ។

សមត្ថកិច្ច មូលដ្ឋាន ប្រាប់ឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ ផុំ ឈានភេទប្រុស អាយុ ៣៨ឆ្នាំ ស្នាក់នៅការ ដ្ឋានទី៣ ចំណែកឯជនសង្ស័យ ឈ្មោះ ផន សំអឿន ហៅ មាន់ ភេទប្រុស អាយុ ៣១ឆ្នាំ ស្នាក់នៅការដ្ឋាន  (ជនរងគ្រោះ និងជនសង្ស័យ ជាកម្មករក្រុមហ៊ុន  ខាងលើ ជាមួយគ្នា ) ។

ក្រោយកើត ហេតុជនសង្ស័យ រត់គេចខ្លួនបាត់ បន្ទាប់ពី សមត្ថកិច្ចធ្វើការ ត្រួតពិនិត្យរួចបាន ប្រគល់សពឲ្យ ក្រុមគ្រួសារយក ទៅធ្វើបុណ្យ តាមប្រពៃខ្មែរ បច្ចុប្បន្នសមត្ថកិច្ច ជំនាញកំពុង ស្វែងរក ជនសង្ស័យមក ផ្តន្ទាទោស តាមច្បាប់ ៕

ដកស្រង់ពី៖ដើមអម្ពិល