Social Network

ឌ្រីម ២០១៤ និងឌ្រីម ២០១១ ព្រលះគ្នា បណ្ដាលឲ្យស្លាប់ ១នាក់ របួសធ្ងន់២នាក់

ភ្នំពេញ៖ មានគ្រោះថ្នាក់ ចរាចរណ៍មួយ បានកើតឡើងរវាង អ្នកជិះម៉ូតូ ឌ្រីមសេ ១២៥ សេរី២០១៤ និងអ្នកជិះម៉ូតូឌ្រីម សេរី២០១១ បានព្រលះ គ្នាពេញទំហឹង បណ្ដាលឲ្យ មនុស្ស ១នាក់ បានស្លាប់ នៅនឹងកន្លែង និង២នាក់ទៀត បានរង របួសធ្ងន់ ។

ហេតុការណ៍ គ្រោះថ្នាក់ ចរាចរណ៍នេះ បានកើតឡើង កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ វេលាម៉ោង ៤ និង៥៥នាទី ត្រង់ចំណុចភូមិវល្លិ៍យាវ ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ លើកំណាត់ ផ្លូវជាតិលេខ ៦២ ចន្លោះគីឡូម៉ែត្រលេខ ៩-១០ រវាងម៉ូតូឌ្រីមសេ ១២៥ ពណ៌ខ្មៅសេរីឆ្នាំ ២០១៤ ពាក់ស្លាកលេខ 1G-4168 កំពង់ធំ និងម៉ូតូឌ្រីមសេ ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០១១ ពាក់ស្លាកលេខ 1C-5559 កំពង់ធំ ។

អ្នកបើកម៉ូតូ សេរីឆ្នាំ២០១៤ មានឈ្មោះ យិន សោភ័ណ្ឌ ភេទប្រុស អាយុ ៣២ឆ្នាំ រស់នៅភូមិសំបួរ ឃុំសំបួរ ស្រុកប្រាសាទសំបួរ ខេត្តកំពង់ធំ រងរបួសធ្ងន់ និងអ្នករួម ដំណើរឈ្មោះ អៀង ហៀង ភេទស្រី អាយុ៦៧ឆ្នាំ រស់នៅភូមិ ឃុំជាមួយគ្នា បានរបួសធ្ងន់។ ដោយឡែក ភាគីជិះម៉ូតូ សេរី២០១១ មិនទាន់ស្គាល់ អត្តសញ្ញាណ នៅឡើយទេ បានស្លាប់ បាត់បង់ជីវិត នៅនឹងកន្លែង កើតហេតុ ។ បើតាម សាក្សីបាន បញ្ជាក់ថា មូលហេតុ បណ្ដាលមក ភាគីជិះ ម៉ូតូឌ្រីម សេរី២០១១ ជិះមិន ប្រកាន់ស្តាំ ៕

ដកស្រង់ពី៖ ដើមអម្ពិល