Social Network

ឃាត់ខ្លួនស្រ្តីម្នាក់ ដកហូតថ្នាំញៀនបាន ១១គ្រាប់ និង៥កញ្ចប់ នៅអូស្មាច់

ឧត្តរមានជ័យ៖ កម្លាំងនគរបាល ប៉ុស្តិ៍អូស្មាច់ នៅម៉ោងប្រមាណ ៧៖៣០នាទី ព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ នេះ បានធ្វើការបង្ក្រាប ករណីជួញដូរ និងចែកចាយ គ្រឿងញៀន មួយករណី នៅចំណុចផ្លូវលេខ៥ ស្ថិតក្នុងភូមិចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ដោយឃាត់ស្រ្តីម្នាក់។

មន្រ្តីនគរបាល ប៉ុស្តិ៍អូស្មាច់ បានឲ្យដឹងថា ស្រ្តីដែលត្រូវឃាត់ខ្លួន ឈ្មោះ រៀម រ៉ាត់ អាយុ ៤១ឆ្នាំ រស់នៅភូមិ ចំការចេក សង្កាត់អូរស្មាច់ ក្រុងសំរោង ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញ បានដកហូត ថ្នាំញៀនមេតំហ្វេតាមីន គ្រាប់ពណ៌ក្រហម ចំនួន១១គ្រាប់, ថ្នាំញៀន មេតំហ្វេតាមីនICE (ទឹកកក) ចំនួន ៥កញ្ចប់តូច ឧបករណ៍ច្នៃជក់ថ្នាំញៀន និងថង់ច្រកថ្នាំ មួយចំនួន។ ក្រោយការឃាត់ខ្លួន ជនសង្ស័យត្រូវបាន បញ្ជូនមកកាន់ អធិការដ្ឋានក្រុងសំរោង ដើម្បីសួរនាំ និងកសាងសំណុំរឿង បញ្ជូនបន្តទៅស្នងការដ្ឋាន នគរបាលខេត្តឧត្តរមានជ័យ៕

ដកស្រង់ពី៖ ដើមអម្ពិល