Social Network

ឃាត់ខ្លួនម​នុស្សពីរនាក់ នៅត្រពំាងប្រាសាទ ពាក់ព័ន្ធនិងករណីលួច ដឹកឈើតាមរថយន្ត

ឧត្តរមានជ័យ៖ កម្លាំងអាវុធហត្ថ ស្រុកត្រពាំងប្រាសាទ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៦ នេះ បានធ្វើការ ឃាត់ខ្លួន មនុស្សពីរនាក់ ពាក់ព័ន្ធនិង ករណីលួច ដឹកឈើ ក្រញ៉ូងខុសច្បាប់ រួមនិងធ្វើ ការដកហូត រថយន្តល្មើសពីរគ្រឿង ផងដែរ។

បើតាម សាក្សីនៅ កន្លែងកើតហេតុ បានឲ្យដឹងថា ក្រោយឃាត់ ខ្លួនជនសង្ស័យ ទំាងពីរ នាក់នោះ កម្លាំងអាវុធហត្ថ បាននាំខ្លួន ជនសង្ស័យ ទៅកាន់ ទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ស្រុកត្រពាំង ប្រាសាទ រួមនិងរថយន្តល្មើស ផងដែរ។ សាក្សីបាន បញ្ជាក់ទៀតថា រថយន្តដែល សង្ស័យក្នុង បទល្មើសលួច ដឹកឈើនេះ គឺមានពីរគ្រឿង ទី១.គឺរថយន្ត លុចស៊ីស ដែលក្រុមជន សង្ស័យជិះ ធ្វើសកម្មភាព ដឹកឈើ ខណៈកំពុង ធ្វើដំណើរតាមផ្លូវ ក្រុមអាវុធ ហត្ថក៏ចុះបង្ក្រាប ភ្លាមនោះដែរ ក៏មានរថយន្ត ហាយព្រីក មួយគ្រឿង ពណ៌ស បានជ្រុល ចង្កូតមក បុករថយន្ត របស់កងរាជ អាវុធហត្ថ ដែលគេ សន្និដ្ឋានរថយន្ត ហាយព្រីក ពណ៌ស នេះ អាចជា របស់បក្ខពួក ជនសង្ស័យ ដែលជិះពី ក្រោយបិទគូថ រថយន្ត លុចស៊ីស ដែលលួចដឹក ឈើនោះ៕

ដកស្រង់ពី៖ ដើមអម្ពិល