Social Network

កូនគោចម្លែក កើតមកមុខដូចមនុស្ស នៅស្រុកកំពង់រោទិ៍

ស្វាយរៀង ៖ មានការភ្ញាក់ ផ្អើលមួយ បានកើតទ្បើង បន្ទាប់ពីមាន កូនគោចម្លែក កើតមកមុខ ដូចមនុស្ស ។

ហេតុការណ៍នេះ បានកើតទ្បើង នៅវេលាម៉ោង ១១យប់ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៦ ស្ថិតក្នុង ភូមិព្រៃសាគុំ ឃុំព្រៃធំ ស្រុកកំពង់រោទិ៍ ។ បើតាមម្ចាស់គោ ឈ្មោះ ឃួន សាផាត ភេទស្រី អាយុ ៤៩ឆ្នាំ រស់នៅភូមិឃុំ កើតហេតុខាងលើ បានឲ្យដឹងថា មេគោគាត់ពរពោះ ៣ដងរួចមកហើយ តែមិនដឹងជាយ៉ាង ម៉េចលើនេះ កើតកូនមក មានមុខចម្លែក ស្រដៀង នឹងមនុស្ស ហើយគ្រាន់ តែកើតមកភ្លាម ចេះហៅថា ម៉ែៗយ៉ាងច្បាស់ ធ្វើឲ្យផ្អើលដល់ អ្នកភូមិមកមើល គ្រប់ៗគ្នា និងទិញទឹកដោះគោ ឲ្យផឹកទៀតផង ។

ប្រភពដដែល បានបន្តទៀតថា រហូតមកដល់ ថ្ងៃទី១៦ ខែមីនានេះ កូនគោគាត់ មិនទាន់ងាប់ទេ ហើយក៏មាន ប្រជាពលរដ្ឋ មកចោមមើល កាន់តែច្រើន និងបានបន់ស្រន់ សុំសេចក្តីសុខ សប្បាយទៀតផង ៕