Social Network

ពលរដ្ឋប្រមាណ១០០នាក់ គ្រោងហែរក្បួនទៅកាន់ ក្រសួងមហាផ្ទៃ បានរំសាយ

ភ្នំពេញ ៖ ក្រុមប្រជា ពលរដ្ឋ ប្រមាណ ១០០ នាក់ មកពី ខេត្ត ព្រះវិហារ ហើយ បាន មកស្នាក់ នៅ វត្ត សាមគ្គីរង្សី ស្ថិតក្នុង ភូមិទ្រា២ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ បាន រំសាយ គម្រោង ហើយ បន្ទាប់ពី មានកិច្ច អន្តរាគមន៍ ពីសាលា ខណ្ឌ។

មន្ត្រីសាលា ខណ្ឌមានជ័យ បានអោយដឹងថា ប្រជាពលរដ្ឋ មានបញ្ហា ដីធ្លីទាំងនោះ ពួកគាត់មក ពីស្រុក ជាំក្សាន្ត ខេត្តព្រះវិហារ ហើយបាន មកស្នាក់នៅ ក្នុងវត្ត សាមគ្គីរង្សី រៀបចំគម្រោង ដង្ហែក្បួន ទៅកាន់ ក្រសួងមហាផ្ទៃ ដើម្បីសុំកិច្ច អន្តរាគមន៍ ពីសម្តេច ស ខេង សូមអោយ ជួយដោះស្រាយ បញ្ហាដីធ្លី អោយបាន ឆាប់រហ័ស។

ប្រភពបាន បន្តទៀតថា ក្រុមប្រជាពលរដ្ន បានរំសាយ គម្រោងវិញ បន្ទាប់ ពីលោក ហ៊ួយ វីរៈ នាយករង រដ្ឋបាលសាលា ខណ្ឌមានជ័យ ចុះមក សម្របសម្រួល និងសន្យាយក ឯកសារពាក់ព័ន្ធ ប្រគល់ជូន លោក ឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន៕

ដកស្រង់ពី៖ ដើមអម្ពិល