Social Network

ជនមិនស្គាល់មុខ ចូលចាប់រំលោភនារីម្នាក់ និងប្រុងវាយសម្លាប់ តែមិនស្លាប់

ភ្នំពេញ៖ លោកវរសេនីយ៍ត្រី ផង់ សុភាព អធិការនគបាល ស្រុកថ្មគោល បានឲ្យដឹងថា នៅថ្ងៃទី០៦ខែមីនា ឆ្នាំ២០១៦ នៅភូមិ ឃុំតាពូង ស្រុកថ្មគោល មានករណី រំលោភសម្លាប់ បង្កដោយ ជនមិនស្គាល់ អត្តសញ្ញាណ បានចាប់ រំលោភ ជនរងគ្រោះ ឈ្មោះ ភឿន សុភី ភេទស្រី អាយុ១៨ឆ្នាំ រស់នៅភូមិឃុំ ខាងលើ បានសម្រេច ។

លោកអធិការ បានឲ្យ ដឹងទៀតថា ពេលកើតហេតុ ម្តាយជនរ ងគ្រោះ មិននៅផ្ទះ ទើបជន សង្ស័យឆ្លៀត ឱកាស ចូលចាប់ រំលោភ ជនរងគ្រោះ ហើយព្យាយាម សម្លាប់ បំបិទមាត់ តែមិនស្លាប់ ដោយ ជនរងគ្រោះ របួសធ្ងន់ ត្រូវបានក្រុម គ្រួសារបញ្ជូន ទៅសង្គ្រោះ នៅមន្ទីពេទ្យ ទាន់ពេលវេលា។ ករណីនេះ សមត្ថកិច្ច ជំនាញ កំពុងធ្វើការ ស្រាវជ្រាវ រកជនល្មើស ដើម្បីយកផ្តន្ទា ទោសតាមច្បាប់ ៕

ដកស្រង់ពី៖ ដើមអម្ពិល