Social Network

រថយន្តដឹកហ្គាស ក្រឡាប់ផ្ងារជើង សង្ស័យអ្នកបើកបរ ងងុយដេក

ស្វាយរៀង ៖ រថយន្តដឹកហ្គាស របស់ក្រុមហ៊ុន LPG ក្រឡាប់ធ្លាក់ ផ្លូវផ្ងារជើង រងរបួសធ្ងន់ សង្ស័យ អ្នកបើកបរ ងងុយដេក និងបង្កឲ្យមាន ការភ័យខ្លាច ដល់់ប្រជាពលរដ្ឋរស់ នៅជិត កន្លែងកើត ហេតុនោះ ។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលា ម៉ោង២រំលង អធ្រាត្រឈាន ចូលថ្ងៃទី២ ខែមីនា ឆ្នាំ២០១៦ នៅលើកំណាត់ ផ្លូវជាតិលេខ១ ស្ថិតក្នុងភូមិ ព្រៃទុប សង្កាត់ ច្រកម្ទេស ក្រុង បាវិត ខេត្ត ស្វាយរៀង ។ បើតាម សមត្ថកិច្ច បានឲ្យដឹងថា រថយន្តដឹក ហ្គាសដែល ក្រឡាប់នេះ ចំណុះប្រហែល ១៥តោន ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B 4667 របស់ក្រុមហ៊ុន LPG ដែលធ្វើ ដំណើរ ពីកើត មកលិច លុះដល់ចំណុច កើតហេតុខាងលើ ក៏រេចង្កួត ធ្លាក់ផ្លូវ ក្រឡាប់ផ្ងារ ជើងតែម្តង និងអ្នក បើកបរ រងរបួសធ្ងន់ ត្រូវដឹកយកទៅ សង្គ្រោះនៅ មន្ទីរពេទ្យ។

ប្រភពខាង លើបានបន្ត ឲ្យដឹងទៀតថា ក្រោយពី រថយន្ត ដឹកហ្គាស នេះក្រឡាប់នោះ នៅម៉ោង ៦ព្រឹក សមត្ថកិច្ច ក៏បានហៅ រថយន្តស្ទូច មកស្ទូច ក៏ប៉ុន្តែ រថយន្តស្ទូច មិនហ៊ានស្ទូច នោះទេ ពីព្រោះ រថយន្ត ដឹកហ្គាស មានធ្លាយ ហ្គាស ចេញមកក្រៅ ខ្លាចមាន គ្រោះថ្នាក់ និងបង្កឲ្យ មានការ ភ័យខ្លាច ដល់ប្រជា ពលរដ្ឋ រស់នៅ ជិតកន្លែង កើតហេតុផងដែរ ។ ប្រភពដដែល បានឲ្យដឹង ទៀតថា អ្នកបើកបរ គេនៅពុំទាន់ ស្គាល់អត្ត សញ្ញាណនោះទេ ក្រោយពី កើតហេតុ ត្រូវបាន រថយន្តសង្គ្រោះ ដឹកយកទៅ សង្គ្រោះនៅ មន្ទីរពេទ្យ ហើយរហូត មកដល់ម៉ោង ១១និង៤០ នាទីថ្ងៃ ទី០២ ដដែល នៅតែ ពុំទាន់ស្ទូច រថយន្តចេញ ពីកន្លែងកើត បាននោះទេ ៕

ដកស្រង់ពី៖ ដើមអម្ពិល