Social Network

សន្តិសុខ​ម្នាក់ មិនដឹង​មាន​វិបត្តិ​អ្វី គិត​ខ្លី​ក្បែរ​ចេតិយ​ក្នុង​បរិវេណ​វត្ត

នីភ្នំពេញ ៖ បុរសជាសន្តិសុខម្នាក់ បានគិតខ្លី ដោយប្រើកាំបិតចាក់ទម្លុះលើដើមទ្រូង ចំនួន១២កន្លែង បណ្តាលអោយបាត់បង់ជីវិតភ្លាមៗ កាលពីវេលាម៉ោង០៨យប់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ នៅក្បែរចេតិយកំពុងសាងសង់ ក្នុងបរិវេណវត្តផ្នែកខាងជើង ស្ថិតតាមបណ្តោយផ្លូវ សុធារស ភូមិ០២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ស.ពជនរងគ្រោះឈ្មោះ អ៊ុយ សុផាន់ណារ៉ា ភេទប្រុស អាយុជាង៣០ឆ្នាំ មុខរបរជាសន្តិសុខ ពុំបានស្គាល់កន្លែងស្នាក់នៅនេះទេ។ ជនរងគ្រោះ បានបន្សល់នូវសំបកកេសទឹកសុទ្ធម៉ាកគូលែន១, នៅក្នុងកេសមានផ្លែឈើ ៣ផ្លែ, កាតសំគាល់ខ្លួន ក្បែរនឹងបង់អង្គុយ នៅបរិវេណវត្តផ្នែកខាងត្បូង ។

បើតាមការបញ្ជាក់ពីសាក្សី នៅក្នុងវត្ត បានអោយដឹងថា មុនកើតហេតុគេបានឃើញ ជនរងគ្រោះនៅម៉ោងប្រហែល១៤និង៣០នាទី ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ជនរងគ្រោះ បានដើរមកដល់មុខកុដិលេខ៤១ រួចបានសួររកព្រះសង្ឃ ប្រចាំកុដិនៅទេ ប៉ុន្តែសាក្សីបានប្រាប់ថា ព្រះសង្ឃមិននៅនោះទេ។ ខណៈនោះដែរ ជនរងគ្រោះប្រាប់ថា គាត់ចង់សុំស្នាក់នៅក្នុងវត្តជាមួយលោក ព្រោះគាត់មានវិបត្ដិគ្រួសារ និងមិនមានការងារធ្វើទេ។ ក្រោយនិយាយរួច ជនរងគ្រោះក៏បានដើរចេញពីមុខកុដិបាត់ រួចសាក្សី ក៏បានចូលទៅក្នុងកុដិវិញ។

រហូតមកដល់ វេលាម៉ោង០៨ ទើបសាក្សី ដឹងដំណឹងថា មានមនុស្សស្លា.ប់នៅក្នុងបរិវេណវត្ត ក្បែរចេតិយកំពុងសាងសង់ថ្មី នៅផ្នែកខាងជើង ។ ក្នុងនោះដែរ សមត្ថកិច្ចបានបញ្ជាក់ថា ស.ពជនរងគ្រោះ ពាក់ឯកសណ្ឋានសន្តិសុខ អាវដៃវែង ពណ៌ខ្មៅ មានប្រឡាក់ឈាម, ស្លៀកខោជើងវែង ពណ៌ខ្មៅប្រឡាក់ឈាម នៅក្នុងហោប៉ៅខោមានកូនកាបូប១ មានលុយ១០.៥០០រៀល រូបថត៤x៦មួយសន្លឹក, ពាក់ស្បែកជើងប៊ូប្រឡាក់តំណក់ឈាម ។ ក្រោយកើតហេតុ សមត្ថកិច្ចជំនាញកេសល្យវិច័យ បានត្រួតពិនិត្យសពយ៉ាងជាក់លាក់ បានឃើញមានកូនកាំបិតចំនួន០១ ក្បែរសព និងមានស្លាកស្នាម នៅលើដើមទ្រូងជនរងគ្រោះ ចំនួន១២កន្លែង ទើបសមត្ថកិច្ចបានសន្និដ្ឋានថា មូលហេតុ គឺបណ្តាលមកពីខ្សោះឈាម ដោយជនរងគ្រោះបានយកកាំបិតចាក់ដើមទ្រូងខាងឆ្វេងខ្លួនឯង ៕

ដកស្រង់ពី៖កោះសន្តិភាព