Social Network

បោកម៉ូតូគេញឹកៗ ចុងក្រោយ ម្ចាស់គេតាមរកឃើញ ឃាត់ខ្លួនប្រគល់ ឲ្យនគរបាល

កណ្តាល៖ ជនសង្ស័យម្នាក់ បានប្រើល្បិចឆបោក ម៉ូតូគេបាន ជាបន្តបន្ទាប់ ប៉ុន្តែចុងក្រោយអស់ លាក់ ត្រូវម្ចាស់ ម៉ូតូតាមស្វែង រកឃើញរួច ឃាត់ខ្លួន ប្រគល់ឲ្យនគរបាល ចាត់ការទៅ តាមផ្លូវច្បាប់ កាលពី វេលាម៉ោង ១៣និង៣០នាទី ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៤ នៅក្នុងឃុំឆក់ឈើងនាង ស្រុកអង្គស្នួល ខេត្តកណ្តាល។

នគរបាលបាន ឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ កែវ វីរះ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្ស រស់នៅភូមិ ត្រពាំងភូមិ ឃុំពើក ស្រុកអង្គស្នួល។ ចំណែកជន សង្ស័យឈ្មោះ ឌិន បញ្ញា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរមិនពិតរស់ នៅភូមិចុងបង្គោល ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។ ម៉ូតូដែលបាត់បង់ ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 1DG-8927។

 នគរបាល បានបន្តថា កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ ជនសង្ស័យ និងជនរងគ្រោះបានផឹក ស៊ីជាមួយ គ្នាខណៈ កំពុងតែ ផឹកស៊ីនោះ ស្រាប់តែជន សង្ស័យប្រើល្បិច សុំខ្ចីម៉ូតូ ជនរងគ្រោះថា យកទៅ ឌុបបងប្អូន យកមកស៊ី ផឹកជាមួយគ្នា ពេលនោះ ជនរងគ្រោះ ព្រមឲ្យម៉ូតូខ្ចី លុះពេលជន សង្ស័យជិះម៉ូតូ ចេញទៅបាត់ យូរពេកមិន ឃើញ ត្រឡប់មកវិញ ទើបដឹងថា ចាញ់បោកគេ ក្រោយមក ជនរង គ្រោះបាន មកដាក់ ពាក្យបណ្តឹង រួចហើយ តាមស្វែងរក ជនសង្ស័យ លុះដល់ថ្ងៃទី១៤ ខែឆ្នាំដដែល ជនរងគ្រោះ ស្រាប់តែ ប្រទះឃើញ ជនសង្ស័យ នៅផ្ទះជួល ម្តុំអូរឌឹម ទំនប់កប់ស្រូវ ខណ្ឌពោធិ៍សែនជ័យ ក៏ធ្វើការ ឃាត់ខ្លួននាំ យកមកប្រគល់ ឲ្យនគរបាល ចាត់ការទៅ តាមផ្លូវច្បាប់។

 នគរបាលបានបញ្ជាក់ថា ជនសង្ស័យកន្លងមក ធ្លាប់ស៊ីដាច់ម៉ូតូ របស់គេអស់ចំនួនពីរ គ្រឿងមកហើយ ប៉ុន្តែគេតាមរកមិនឃើញ ប៉ុន្តែលើកនេះអស់លាក់ ត្រូវម្ចាស់ គេតាមរក  ឃើញឃាត់ ខ្លួនបាននាំ មកនគរបាល។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវឃុំខ្លួនជា បណ្តោះអាសន្ន នៅអធិការដ្ឋាន នគរបាល ស្រុកអង្គស្នួល ដើម្បីកសាង សំណុំរឿង បញ្ជូនមក កាន់ស្នងការ ចាត់ការបន្តទៅ តាមផ្លូវច្បាប់៕

ដកស្រង់ពី៖ ដើមអម្ពិល