Social Network

អភិបាលខេត្ត​មណ្ឌលគិរី បញ្ជា​ឱ្យ​អាជ្ញាធរ​បណ្តា​ក្រុង​ស្រុក ត្រួតពិនិត្យ និង​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ

ខេត្តមណ្ឌលគិរី ៖ លោកអភិបាលខេត្តមណ្ឌលគិរី បានចេញបទបញ្ជាអោយតាមបណ្តាក្រុងស្រុកទាំងអស់ ដែលចំណុះអោយខេត្ត ចុះទប់ស្កាត់ជាបន្ទាន់ និងបញ្ឈប់ការអនុញ្ញាតអោយបើកអាជីវកម្ម ឆ្នោតឡូតូ ល្បែងផ្សងសំណាង រួមទាំងចាត់វិធានការបង្ក្រាបល្បែងស៊ីសងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ដែលកំពុងដំណើរការ ក្នុងភូមិសាស្ត្ររដ្ឋបាលខេត្តមណ្ឌលគិរី ។

ក្នុងលិខិតចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ របស់លោក ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តនោះ បានអោយដឹងថា ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថភាពសង្គម និងជំរុញការអនុវត្តន៍ច្បាប់អោយបានសមស្របតាមគោលការណ៍និតិរដ្ឋ និងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសធានា បាន នូវសុខសន្តិភាព ការអភិវឌ្ឍន៍ការលើកកម្ពស់ជីវភាព ប្រជាពលរដ្ឋអោយមានការរីកចម្រើនជាលំដាប់ សមស្របទៅតាមយុទ្ធសាស្ត្របច្ចកោណដំកាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា អណត្តិទី៧ និងដោយមានការយកចិត្តខ្ពស់ពីថ្នាក់ដឹកនាំ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តន៍ នូវគោលនយោបាយភូមិឃុំសង្កាតមានសុវត្ថភាព និងធ្វើការបង្ក្រាបរាល់បទល្មើសផ្សេងជាប្រចាំ ធ្វើអោយប្រជាពលរដ្ឋមានជំនឿទុកចិត្តមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធផងដែរ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីពេលកន្លងមក ក៏ធ្លាប់បានស្នើរដល់តាមបណ្តាខេត្ត និងដាក់បទបញ្ជាយ៉ាងតឹងរឹង ត្រូវតែបញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណ និងមិនអោយមានសកម្មភាពលេងល្បែងផ្សងសំណាង តាមរូបភាពផ្សេងៗ ទៀតផង ៕

ដកស្រង់ពី៖កោះសន្តិភាព