Social Network

សមត្ថកិច្ចខណ្ឌដូនពេញ អប់រំ​ម្ចាស់​រថយន្ត​អគ្គិសនី កែ​ច្នៃ​ដឹក​ភ្ញៀវ​ផឹកស៊ី​ចល័ត​តាម​ផ្លូវ​សាធារណៈ ក្នុង​ក្រុងភ្នំពេញ

រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមបទបញ្ជារបស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅចំណុចបណ្តោយផ្លូវសុធារស សង្កាត់ចតុមុខ ខណ្ឌដូនពេញ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ បានធ្វើការអញ្ជើញអ្នកបើករថយន្តកែច្នៃអគ្គិសនី ដឹកអ្នកដំណើរផឹកស៊ីចល័តតាមដងផ្លូវសាធារណៈ ដែលបង្កភាពអណាធិបតេយ្យតាមដងផ្លូវសាធារណៈ ធ្វើប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម មកកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលចតុមុខ ដើម្បីធ្វើការអប់រំណែនាំ និងឱ្យបញ្ឈប់នូវសកម្មភាពដឹកអ្នកដំណើរផឹកស៊ីចល័តតាមផ្លូវសាធារណៈ បន្តទៀត ។

រថយន្តអគ្គិសនី ដែលគេកែច្នៃ និងដាក់ឈ្មោះ Beer Bus សម្រាប់ដឹកភ្ញៀវផឹកស៊ីចល័តតាមដងផ្លូវនានា ក្នុងក្រុងភ្នំពេញ ដោយតម្រូវឲ្យភ្ញៀវកក់ រឺទិញសំបុត្រជាមុន ក្នុងម្នាក់ៗចំនួន ៣០ដុល្លារអាមេរិក ទើបអាចឡើងរថយន្ត ជិះកម្សាន្ត មើលទេសភាពដ៏អស្ចារ្យ នៅរាជធានីភ្នំពេញ មានតន្ត្រីកំដរអារម្មណ៍ មានភេសជ្ជៈ ទឹក អាហារសម្រន់បែបប្រពៃណី និងផឹកស្រាបៀរក្នុងស្រុក ដោយឥតដែនកំណត់ រយៈពេល២ម៉ោង (ចាប់ពីម៉ោង៦ល្ងាច ដល់៨យប់) ៕

ដកស្រង់ពី៖កោះសន្តិភាព