Social Network

មន្រ្តីកាំកុងត្រូលខេត្តតាកែវ ចុះបិទប៉ុស្ទ័រ ដែលមានរូបទំនិញ ខូចគុណភាព និងប៉ះពាល់សុខភាព នៅតាមផ្សារ

តាកែវ៖ ផ្សារចំនួនពីរ នៅក្នុងខេត្តតាកែវ គឺផ្សារអង្គតាសោម និងផ្សារត្រាំកក់ ព្រមទាំងអាគារ លក់ទំនិញ ជុំវិញផ្សារទាំងនេះ នៅព្រឹកថ្ងៃពុធទី១៣ ខែមករា ឆ្នាំ២០១៦ នេះ ត្រូវបាន លោក ប៉ោ លាងគង់ ប្រធានសាខា កាំកុងត្រូលខេត្ត បានដឹកនាំមន្រ្តីក្រុមឱវាទ ព្រមទាំង មានការសហការ ជាមួយមន្រ្តី មន្ទីរពាណិជ្ជកម្មខេត្ត ចុះទៅពិនិត្យមើល គុណភាពទំនិញ ជាគ្រឿងកំប៉ុង និងគ្រឿងបរិភោគ មួយចំនួនទៀត ដែលដាក់លក់ នៅតាមផ្សារ ទាំងអស់នេះ ហើយក៏មានយក រូបប៉ុស្ទ័រ ដែរមានរូបទំនិញ ខូចគុណភាព ទៅបិទតាមតូបផងដែរ។

ថ្លែងនៅចំពោះមុខ បងប្អូនអាជីវករ លោក ប៉ោ លាងគង់ បានឲ្យដឹងថា ការចុះ ត្រួតពិនិត្យ មើលគុណភាព ទំនិញនេះ គឺដើម្បីចូលរួម លើកកម្ពស់ សុខមាលភាព សាធារណៈ ក៍ដូចជាសុខភាព របស់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ ទំនិញលើទីផ្សារ ហើយក៏ពង្រឹង ការចរាចរណ៍ទំនិញ លើទីផ្សារ ឲ្យមានគុណភាព និងមានអនាម័យល្អ។

លោក ប៉ោ លាងគង់ បន្ថែមទៀតថា ក្រៅពីពិនិត្យ គុណភាពទំនិញ ក៏និងស្រាវជ្រាវ រកអាហារ និងទំនិញ ប្រភេទកំប៉ុង ដែលដាក់បន្ថែម នូវសារជាតិគីមី ត្រូវហាមឃាត់ ទំនិញហួសកាលបរិច្ឆេទ ប្រើប្រាស់ មានចម្លងមេរោគ  គ្មានប្រភពច្បាស់លាស់ ជាពិសេស ការចុះតាមផ្សារ នេះមន្រ្តីជំនាញ និងបិទ ប៉ុស្ទ័រ នៅតាម ទីផ្សារ ខ្នងផ្ទះ អាគារលក់ ជុំវិញផ្សារ  ពីរូបសញ្ញាគ្រោះថ្នាក់នៃទំនិញ ដើម្បីឲ្យមហាជន ងាយស្រួលមើល រូបភាពទាំងនោះ ដឹងថាទំនិញណា ដែលហាមមិន ឲ្យចរាចរណ៍ លើទីផ្សារ និងទំនិញណា ដែលហួសការ កំណត់ឲ្យ ប្រើប្រាស់ ហើយពេលដែលប្រើប្រាស់ ទៅខូចសុខភាព របស់បងប្អូប្រជាពលរដ្ឋ៕


ដកស្រង់ពី៖ ដើមអម្ពិល