Social Network

អ្នកលក់​ផ្កា ប្រទះ​ឃើញ​ស​.​ព​បុរស​ម្នាក់ ក្នុង​គុម្ពោត​ស្មៅ ក្បែរផ្លូវ​៦០​ម៉ែត្រ ចែករំលែក 2 ថ្ងៃ មុន

រាជធានីភ្នំពេញ ៖ បុរសអ្នកលក់ផ្កាម្នាក់ ខណៈដើរចូលទៅរកបត់ជើង នៅក្នុងគុម្ពស្មៅខ្ពស់ៗមួយកន្លែង ស្ថិតនៅក្បែរផ្លូវ៦០ម៉ែត្រ ស្រាប់តែធំក្លិនស្អុយប្លែក ហើយដោយមានការសង្ស័យ រូបគាត់បានទៅរកមើល ក៏ប្រទះឃើញសាកស.ពបុរសម្នាក់ ដេកស្លា.ប់អត់ពាក់អាវ ហើយក្លិនស្អុយនោះ គឺជាក្លិនសាកសពនេះឯង ។

បុរសលក់ផ្កា ប្រទះឃើញសពនេះ គឺនៅវេលាម៉ោង០៥និង៣០នាទីល្ងាចថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ស្ថិតនៅតាមផ្លូវ៦០ម៉ែត្រ ក្នុងភូមិស្រុកចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ សាកស.ពខាងលើនេះ សមត្ថកិច្ចនៅពុំទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។ ស.ពមានសម្បុរស ស្លៀកខោឆ្នូតពណ៍ខ្មៅជើងវែង អត់ពាក់អាវ និងពាក់ខ្សែកអង្កាំ ហើយសមត្ថកិច្ចពុំទាន់អាចកំណត់ថា ជាជនជាតិខ្មែរ ឬក៏ជាតិសាសន៍ដទៃទេ។

ករណីនេះ សមត្ថកិច្ចនៅពុំទាន់ដឹងថា តើការស្លា.ប់ បណ្ដាលមកពីអំពើឃា.តកម្ម អត្តឃា.ត ខ្យល់គ ឬក៏មូលហេតុអ្វីផ្សេងទៀត ឲ្យពិតប្រាកដទេ ដោយសាកស.ពមានសភាពហើមស្អុយទៅហើយ ។ តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលមានការភ្ញាក់ផ្អើលកើតឡើង មានបុរសអ្នកលក់ផ្កាម្នាក់ បានដើរចូលទៅរកបត់ជើង នៅក្នុងស្មៅខ្ពស់ៗ ត្រង់ចំណុចកើតហេតុ។

ខណៈពេលដលរចូលទៅដល់ជិតដល់ ស្រាប់តែធុំក្លិនស្អុយចម្លែក ជាហេតុធ្វើឲ្យមានការសង្ស័យ រហូតទ្រាំមិនបាន បុរសលក់ផ្កា ក៏បានរកមើល ហើយក៏បានប្រទះឃើញសាកស.ពបុរសម្នាក់ដេកស្លា.ប់ក្នុងស្ថានភាពហើមស្អុយទៅហើយ ។ ប្រភពដដែល បានប្រាប់បន្តទៀតថា ពេលនោះ បុរសអ្នកលក់ផ្កា បានស្រែកប្រាប់អ្នកនៅក្បែរនោះ បង្កឲ្យមានការភ្ញាក់ផ្អើល នាំគ្នាទៅមើល ព្រមទាំងរាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ចឲ្យទៅពិនិត្យមើលភ្លាមៗផងដែរ ។

បន្ទាប់ពីទទួលបានដំណឹងនេះ កម្លាំងនគរបាលខណ្ឌដង្កោ បានចុះទៅកាន់ទីតាំងកើតហេតុ រួចយកខ្សែទៅចងព័ទ្ធ និងសហការជាមួយមន្ត្រីនគរបាលការិយាល័យបច្ចេកទេសវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចុះទៅធ្វើកោសល្យវិច័យសព និងស្រាវជ្រាវរកអត្តសញ្ញាណសាកសព និងសាច់ញាតិ ផងដែរ ៕

ដកស្រង់ពី៖កោះសន្តិភាព