Social Network

សិស្ស​គេច​សាលា ៤​នាក់ ត្រូវ​បាន​នគរបាល​ស្រុក​ពាម​រក៍ នាំ​មក​អប់រំ ធ្វើ​កិច្ចសន្យា

ខេត្តព្រៃវែង ៖ សិស្សគេចសាលា ចំនួន៤នាក់ ត្រូវបានកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកពាមរក៍ ខេត្តព្រៃវែង ហៅមកអប់រំណែនាំ ធ្វើកិច្ចសន្យា និងអញ្ជើញអាណាព្យាបាលមកធានា ទើបអនុញ្ញាតឱ្យយកទៅផ្ទះវិញ ។

ការអនុវត្តវិធានការប្រមូលសិស្សានុសិស្សគេចសាលាមិនចូលរៀននេះ ធ្វើឡើងនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខណៈកម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកពាមរក៍ កំពុងល្បាត និងធ្វើរដ្ឋបាលចំហ នៅក្នុងភូមិសាស្ត្រស្រុកពាមរក៍ ទើបប្រទះឃើញ និងហៅមកធ្វើការអប់រំ ធ្វើកិច្ចសន្យា និងអញ្ជើញអាណាព្យាបាលមកធានាទើបអនុញ្ញាតឱ្យយកទៅអប់រំបន្តនៅផ្ទះ ៕

ដកស្រង់ពី៖កោះសន្តិភាព