Social Network

នគរបាល​ព្រហ្មទណ្ឌ តាម​ចាប់​ជនសង្ស័យ​បាន​៧​នាក់ ករណី​កា​.​ប់​ប្លន់​ជនជាតិ​កូរ៉េ នៅ​ខណ្ឌ​សែន​សុខ

រាជធានីភ្នំពេញ ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានសហការជាមួយអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៧នាក់ កាលពីវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ករណីកា.ប់ប្ល.ន់ជនជាតិបរទេស នៅខណ្ឌសែនសុខ ។

ហេតុការណ៍កា.ប់ប្ល.ន់ប្រើកាំបិតកា.ប់ទៅលើបុរសជនជាតិកូរ៉េ ឲ្យរងរបួសត្រង់ចំណុចថ្ពាល់ខាងឆ្វេង ហើយប្លន់យកទ្រព្យសម្បត្តិ កើតឡើង កាលពីវេលាម៉ោង០៤រសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៤ ត្រង់ចំណុចផ្លូវបេតុង ភូមិឃ្មួញ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវបង្ក្រាបបានក្រុមជនសង្ស័យទាំង៧នាក់នេះ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងទទួលផែន និងឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ។

ជនសង្ស័យចំនួន ៧នាក់ មានដូចខាងក្រោម៖ ១. ឈ្មោះ ពេញ សុភណ្ឌ ភេទប្រុស អាយុ១៦ឆ្នាំ ២. ឈ្មោះ ណុប ដាវីត ភេទប្រុស អាយុ១៥ឆ្នាំ ៣. ឈ្មោះ ផល សម្ភស់ ភេទប្រុស អាយុ១៥ឆ្នាំ ៤. ឈ្មោះ សុខ ធាសុភា ភេទប្រុស អាយុ១៥ឆ្នាំ ៥. ឈ្មោះ ហាក់ ម៉េងឈី ភេទប្រុស អាយុ១៦ឆ្នាំ ៦. ឈ្មោះ សម្បត្តិ សន្យា ភេទប្រុស អាយុ១៥ឆ្នាំ ៧. ឈ្មោះ អាន ដេវីត ភេទប្រុស អាយុ១៦ឆ្នាំ ។

ក្រោយពីការសាកសួរ ជនសង្ស័យទាំង៧នាក់ សុទ្ធតែមានការពាក់ពន្ធនឹងអំពើកា.ប់ប្ល.ន់ក្នុងរាជធានីភ្នំពេញកន្លងមក។ ដោយឡែកក្នុងចំណោមជនសង្ស័យទាំង៧នាក់ មានជនសង្ស័យម្នាក់ គឺបានចូលរួមប្រព្រឹត្តបទល្មើសកា.ប់ប្ល.ន់ទៅលើជនជាតិកូរ៉េ កាលពីថ្ងៃទី១០ ខែកុម្ភ: ឆ្នាំ២០២៤ រួមទាំងបក្ខពួកផ្សេងទៀត ។ បច្ចុប្បន្ន នាយយកដ្ឋាន បានប្រគល់ជនសង្ស័យទាំង៧នាក់ ឲ្យទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីចាត់ការតាមនីតិវិធីបន្ត ៕

ដកស្រង់ពី៖កោះសន្តិភាព