Social Network

កាមរីបាឡែន បុកបង្គោលភ្លើង ខ្ទេចមុខ និងបាក់ធ្លាក់​ ប្រអប់កុងទ័រពេញផ្លូវ

ភ្នំពេញ ៖ បង្គោលភ្លើងបេតុងមួយដើម បានបាក់និងធ្លាក់ ប្រអប់កុងទ័រភ្លើង រាយប៉ាយ ដោយសាររថយន្តបុក កាលពីវេលាម៉ោង៤និង៥០នាទី ទៀបភ្លឺថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៦ តាមផ្លូវប៉ាស្ទរ័កែងផ្លូវព្រះសីហនុ ស្ថិតក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន។

បើតាមសាក្សី ដែលបានឃើញ ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍នេះ បានប្រាប់ថានៅ វេលាម៉ោងខាងលើ មាន រថយន្ត កាមរីបាឡែនមួយគ្រឿង បើកបរដោយបុរសម្នាក់ តាមបណ្តោយវិថីព្រះសីហនុ ក្នុងទិសដៅ ពីកើតទៅលិច លុះបើកមកដល់ចំណុច កើតហេតុត្រង់ផ្លូវកែង អ្មកបើករថយន្តបាន បូងចង្កូតបត់ ទៅផ្លូវប៉ាស្ទ័រ ទាំងក្នុង ល្បឿនលឿន បានធ្វើអោយ ថយន្តជ្រុលទៅបុកបង្គោល ភ្លើងទាំងកំរោល បណ្តាលអោយបាក់ បង្គោល ភ្លើងបេតុង នោះ ហើយរថយន្ត រងការខ្ទេចមុខ តែម្តងចំណែក អ្នកបើកបរ ពុំមានរងរបួសនោះទេ បានបើកទ្វារចុះ គេចចេញពីកន្លែង កើតហេតុ ភ្លាមៗផងដែរ ។

 ក្រោយកើតហេតុ មន្ត្រីជំនាញចុះមកវាស់វែង និងស្ទួចយកទៅរក្សាទុក នៅការរិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ដើម្បីស្រាវជ្រាវ រកអ្នកបើកបររថយន្តមកដោះស្រាយ សងសំណងដល់រដ្ឋ ៕

ដកស្រង់ពី៖ ដើមអម្ពិល