Social Network

បុរសពីរនាក់ បានស្លាប់ ដោយសាររថយន្ត បុកម៉ូតូ ពេញទំហឹង

កោះកុងៈ បុរសពីរនាក់ ដែលរួមដំណើរដោយម៉ូតូ ជាមួយគ្នា ត្រូវបានរថយន្ត បុកពេញទំហឹង ក្នុងទិសដោបញ្ច្រាសគ្នា កាលពីវេលាម៉ោង ៧ និង៣៥ នាទី យប់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣

ត្រង់កែងផ្លូវកៅស៊ូឆ្នេរ ២០០០ នៅភូមិនាងកុកឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង បណ្តាលឲ្យស្លាប់ភ្លាមៗ រីឯជនបង្ក រត់គេចខ្លួន។លោកវរៈសេនីយ៍ លឹម សែងច័ន្ទ អធិការនគរបាលស្រុកមណ្ឌលសីមា បានឲ្យដឹង នៅព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ថាៈ

បរុសពីរនាក់ ជាអ្នកបើកបរម៉ូតូ ម៉ាក ហុងដា ស្គូបពី ពណ៌ស គ្មានស្លាកលេខ និងអ្នករួមដំណើរ ដែលស្លាប់ ទី១ ឈ្មោះ លី គឹមឡេង អាយុ៣០ ឆ្នាំ មុខរបរ អ្នកនេសាទ និងទី២ ឈ្មោះ ជ្រូក មុខរបរ កម្មករ។ក្រោយពេលកើតហេតុ ជនបង្ក បើករថយន្តម៉ាកតូយ៉ូតា តាកូម៉ា ពាក់ស្លាកលេខ 2A-2978 បានរត់គេចខ្លួន។

បើតាមសមត្ថកិច្ចមូលហេតុ ភាគីខាងឡាន បើកបរលឿន ព្រមទាំងខ្វះការប្រុងប្រយ័ត្ន អំឡុងពេលមានស្ថានភាពផ្លូវកោងខ្លាំង ទើបជ្រុលទៅ បុកម៉ូតូពេញទំហឹងតែម្តង។ បច្ចុប្បន្ន សមត្ថកិច្ច កំពុងធ្វើការស្រាវជ្រាវ និងកំណត់អត្តសញ្ញាណជនបង្ក បានមួយជំហានហើយ៕

ដកស្រង់ពី៖រស្មីកម្ពុជា