Social Network

ផ្ទុះអាវុធកណ្តាលក្រុងព្រះសីហនុ ផ្អើល​អស់​​សមត្ថ​​កិច្ច​មក​​ចុះ​​​ទាំងយប់ ​

កាលពីយប់ថ្ងៃទី២៦ ឧសភា មានករណីដកកាំភ្លើងភ្ជង់មនុស្ស រហូតឈានដល់ផ្ទុះអាវុធ១គ្រាប់ ស្ថិតនៅតាមបណ្ដោយផ្លូវមិត្តភាព (ក្បែរនឹងអធិការនគរបាលក្រុងព្រះសីហនុ) ត្រង់ចំណុចឃ្លាំងលក់ ឬជួលរថយន្តមួយកន្លែង ក្នុងភូមិ៥ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

បើតាមប្រភពពីកន្លែងកើតហេតុឱ្យដឹងថា ភាគីជនបង្កគឺមានគ្នាចំនួន០៤ទៅ០៧នាក់ ដែលមិនស្គាល់អត្តសញ្ញាណទេ ខ្លះជិះម៉ូតូ, ខ្លះទៀតជិះរថយន្ដ, ដោយគោលបំណងពួកគេមកយកលុយថ្លៃដាក់ជួលឡានឱ្យជនជាតិចិនពីម្ចាស់ឃ្លាំងលក់រថយន្តខាងលើ (ភាគីរងគ្រោះ) ។តែក្រោយមក ខណៈពួកគេមកដល់ទីតាំង ជួនពេលឪពុកដែលជាម្ចាស់ឃ្លាំង បានរៀបចំបាយទឹក ហូបបាយជុំគ្នា ពេលនោះពួកគេក៏បានអង្គុយប្រមាណជាង១០នាទី ក៏ស្រាប់តែដកកាំភ្លើងយកមកភ្ជង់មនុស្ស២ទៅ៣នាក់ ហើយក៏ឈានទៅដល់មានការផ្ទុះអាវុធ១គ្រាប់ ហើយជិះម៉ូតូ និងបើករថយន្ដរត់គេចខ្លួនបាត់អស់តែម្ដង សំណាងល្អហើយ ពុំមានមនុស្សណាម្នាក់ត្រូវរងរបួស ។ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាល និងកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថ បានសហការចុះត្រួតពិនិត្យ និងប្រមូលភស្តុតាងដោយមើលតាមកាមេរ៉ាសុវត្ថិភាព ដើម្បីតាមប្រមាញ់ចាប់ក្រុមជនបង្កទាំងនោះហើយ ។ ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។

ដកស្រង់ពី៖ កោះសន្តិភាព