Social Network

ប្រទះឃើញសព បុរសជនជាតិចិនម្នាក់ ដេកស្លាប់ក្បែរម៉ូតូ នៅសង្កាត់ទឹកថ្លា

ភ្នំពេញ៖ សពបុរស ជនជាតិចិនម្នាក់ ត្រូវបានគេ ប្រទះឃើញ ដេកស្លាប់ នៅក្បែរម៉ូតូ របស់ខ្លួន ជិតពន្នុកខ្សាច់ កាលពីវេលា ម៉ោងប្រមាណ ៧ព្រឹក ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៤ ស្ថិតនៅតាម ផ្លូវណតប្រ៊ីត ភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជិតស្ថានីយ៍ទូរទស្សន៍ អាស៊ីអាគ្នេយ៍ ។

លោក ពៅ វណ្ណ សន្តិសុខ យាមប្រចាំការ នៅរោងចក្រ ជិនវិន បាននិយាយថា មុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូ មួយគ្រឿង ម៉ាក អ៊ែប្លែក ពាក់ស្លាកលេខ ភ្នំពេញ 1W-3388 ស្រាប់តែមកដល់ ចំណុចកើតហេតុ បានដួល បណ្តាលឲ្យ ស្លាប់តែម្តង។

សមត្ថកិច្ច បានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ហ្វុង ជឿង អាយុជាង៤០ឆ្នាំ ធ្វើការនៅ រោងចក្រ នៅសួនកាណាឌីយ៉ា ស្នាក់នៅ សង្កាត់ ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ យ៉ាងណាក៏ដោយ ក្រោយកើតហេតុ កម្លាំងនគរបាល និងសមត្ថកិច្ច ពាក់ព័ន្ធ បាន និងកំពុង ចុះទៅស្រាវជ្រាវ និងរកមូលហេតុពិត៕

ដកស្រង់ពី៖ គេហទំព័រ ដើមអម្ពិល