Social Network

កម្លាំងសន្តិសុខសង្កាត់ និងខណ្ឌ ជាង២០នាក់ រងរបួសធ្ងន់​ និងស្រាល កំពុងសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត

ភ្នំពេញ៖ មកដល់វេលា ម៉ោង១១ព្រឹក ថ្ងៃដដែលនេះ ឃើញកម្លាំង សន្តិសុខ ខណ្ឌ ដូនពេញ និងកម្លាំង សន្តិសុខសង្កាត់ ដែល រងរបួសធ្ងន់ និងស្រាល សរុប២១នាក់ បានបញ្ជូន មកសង្គ្រោះ នៅមន្ទីរពេទ្យ កាល់ម៉ែត បន្ទាប់ពីកា រប៉ះទង្គិច គ្នាមួយ រវាងបាតុករ របស់គណបក្សសង្គ្រោះជាតិ ដែលសម្រុក បុកចូលទីលាន ប្រជាធិបតេយ្យ នៅចំណុចជិត ស្ពាននាគ ក្នុងសង្កាត់ វត្តភ្នំ ខណ្ឌ ដូនពេញ ។ 

ក្នុងការផ្ទុះ ហិង្សានោះដែរ សមត្ថកិច្ច នគរបាល រាជធានី ភ្នំពេញ បានឃាត់ខ្លួន តំណាងរាស្ត្រ របស់គណបក្ស សង្គ្រោះជាតិ ចំនួន ៣នាក់ នៅចំណុច ស្ពាននាគ ជិតវត្ត ភ្នំ កាលពីវេលា ម៉ោង៩ និង៣០នាទី ព្រឹកថ្ងៃទី១៥ ខែកក្កដានេះ ពីបទបង្ក បញ្ហាអុកឡុក នៅ ទីលាន ប្រជាធិបតេយ្យ ហើយពួកគេ ត្រូវបានបញ្ជូនទៅ ស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ដើម្បីសួរ នាំបន្តផងដែរ ។

សមត្ថកិច្ចបានឲ្យដឹងថា តំណាងរាស្ត្រ ដែលត្រូវនាំខ្លួន ទាំង ៣នាក់ នោះរួមមាន ទី១-លោក កែវ ភារម្យ ទី២-លោកស្រី មូរ សុខហួរ និងទី៣- លោក ម៉ែន ថាវរិទ្ធ។ ការឃាត់ខ្លួននេះ បន្ទាប់ពីពួកគាត់ បានដឹកនាំ ក្រុមបាតុករ បង្កការ អុកឡុក នាំឲ្យបាត់បង់ សណ្ដាប់ធ្នាប់ នៅទីលាន ប្រជាធិបតេយ្យ មិនតែប៉ុណ្ណោះ ក្រុមបាតុករ គណបក្សប្រឆាំងនេះ បានបង្ក អំពើហិង្សា ទៅលើសន្តិសុខ ដោយបាន បណ្ដាល ឲ្យសន្តិសុខខណ្ឌ ដូនពេញ និងសន្តិសុខ សង្កាត់ ក្នុង ខណ្ឌ ដូនពេញ ចំនួន ២១នាក់ រងរបួសធ្ងន់ និង ស្រាល។

អជ្ញាធរ ខណ្ឌ ដូនពេញ បានបញ្ជាក់ថា មិនត្រឹមតែ កម្លាំងសន្តិសុខ ចំនួនជាង ២០នាក់ ត្រូវរងបួសធ្ងន់ និងស្រាល នោះទេសូម្បី តែលោក អភិបាលរង ខណ្ឌ, លោក ប្រធានសណ្តាប់ធ្នាប់ ខណ្ឌ និងអង្គរក្ស របស់លោក អភិបាលខណ្ឌ ដូនពេញ ក៏ត្រូវរងរបួស ធ្ងន់ និងស្រាល ផងដែរ ព្រោះតែក្រុមបាតុករ របស់គណបក្ស សង្គ្រោះជាតិ បានប្រើអំពើហិង្សា ទាំងកម្រោល មកលើកម្លាំង អជ្ញាធរ តែម្តង ដែលប្រដាប់ដោយ ដុំថ្មធំៗ និងដំបងឈើ និងដំបងដែក ស្ទើរគ្រប់ដៃតែម្តង។

គួរបញ្ជាក់ថា លោក គួច ចំរើន អភិបាល ខណ្ឌ ដូនពេញ បានចុះមក ដល់មន្ទីរពេទ្យ កាល់ម៉ែត ដើម្បីចាត់ការ ទូទៅជាមួយក្រុម គ្រូពេទ្យ កាល់ម៉ែត ដែលកំពុង ជួយសង្គ្រោះ ជាកម្លាំងដែលរង របួសធ្ងន់ និងស្រាល ទាំងអស់ គ្នានោះ ៕

ដកស្រង់ពី៖ រស្មីកម្ពុជា