Social Network

បុរសម្នាក់ តខ្សែភ្លើងឆក់ត្រី ភ្លាត់ស្នៀត ឆក់ខ្លួនឯងស្លាប់

បន្ទាយមានជ័យ៖ បុរសម្នាក់ ត្រូវចរន្តអគ្គិសនី ឆក់ស្លាប់ ភ្លាមៗ ខណៈពេល តខ្សែភ្លើង ចេញពីផ្ទះ របស់ខ្លួនដើម្បី ឆក់ត្រីក្នុងទឹក ស្រះក្បែរផ្ទះ ។

ហេតុការណ៍នេះ បង្កឲ្យមានការ ភ្ញាក់ផ្អើល កាលពីវេលា ម៉ោង៣ និង ២០នាទី ទៀបភ្លឺ ថ្ងៃទី ១៤ កក្កដា ២០១៤ នៅភូមិ ចម្ការតាដោក ឃុំ ប្ញស្សី ក្រោក ស្រុក មង្គលបូរី  ។  តាមប្រភព ព័ត៌មាន ពីនគរបាល ស្រុក មង្គលបុរី បាន ឲ្យដឹងថា បុរសរងគ្រោះ ឈ្មោះ ប៉ក់ រស្មី អាយុ ៣៣ឆ្នាំ នៅភូមិ ចម្ការតាដោក ឃុំ ប្ញស្សីក្រោក ស្រុក មង្គលបូរី ។ ប្រភព ព័ត៌មាន ដដែលបានឲ្យដឹងទៀតថា ជនរងគ្រោះ ជាបុរសពោះម៉ាយ មានប្រពន្ធ នៅឯ ស្រុក សូទ្រនិគម ខេត្ត សៀមរាប ( ប្តឹងលែងលះគ្នា មិនទាន់សម្រេច ) និងមាន កូនប្រុស ស្រីចំនួន ២នាក់ ។ ជនរងគ្រោះ ទើបមកពីធ្វើការ នៅប្រទេសថៃ មកស្នាក់ នៅជាមួយឪពុកម្តាយ នៅភូមិខាងលើ ៕

ដកស្រង់ពី៖ គេហទំព័រ កោះសន្តិភាព