Social Network

ឃាត់ខ្លួន​មនុស្ស​១១​នាក់ ក្នុងការ​បង្ក្រាប​ទីតាំង ល្បែងស៊ីសង តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត "​ប៉ារីស​ណេ​ត​"

ភ្នំពេញ៖ កម្លាំងសមត្ថកិច្ច ការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាល សហការ ជាមួយ កម្លាំងនគរបាល អធិការដ្ឋាន នគរបាល ក្រុង តាខ្មៅ បានចុះ បង្ក្រាប ទីតាំងលេងល្បែង ស៊ីសង តាមប្រព័ន្ធ អ៊ីនធើណេត យីហោ ប៉ារីសណេត ចំណុចផ្ទះលេខ ២៩៤ ផ្លូវលេខ ១០៦ ភូមិ តាខ្មៅ១ សង្កាត់ តាខ្មៅ ក្រុង តាខ្មៅ កាលពីម៉ោងជាង  ៤ ល្ងាច ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០១៤ ដោយបានឃាត់ខ្លួន ម្ចាស់ទីតាំង ចំនួន២នាក់ និងអ្នកចូល លេង ចំនួន ៩ នាក់ ។

សមត្ថកិច្ច បានអោយដឹងថា ម្ចាស់ទីតាំង ដែលឃាត់ខ្លួន ឈ្មោះ ខៀវ សារិទ្ធ អាយុ ៣៣ឆ្នាំ បច្ចុប្បន្ននៅ ភូមិ ព្រែកតាឡុង សង្កាត់ ចាក់អង្រែក្ រោម បើកអាជីវកម្ម អ៊ីនធើណេត ប៉ារីសណេត ( ប្តីអ្នកមើលការខុសត្រូវ ) និងប្រពន្ធ ឈ្មោះ  កែប ណាវី អាយុ៣៣ឆ្នាំ ។ 

សមត្ថកិច្ចបាន បន្តថា ៖ ដោយឡែក កុំព្យូទ័រ ចំនួន១៧ ទូ ( រក្សាទុកបណ្ដោះអាសន្ន នៅក្នុងទីតាំង ) មិនទាន់ធ្វើការ ចាប់យក និងអ្នកចូល រួម លេង ប្រើប្រាស់ ប្រព័ន្ធ អ៊ីនធើណេត ឃាត់ខ្លួនយុវជន ចំនួន ៩ នាក់ រួមមានឈ្មោះ និងវត្ថុតាង ដូចខាងក្រោម ៖ ១-ឈ្មោះ ប៉ុន ពិសិដ្ឋ អាយុ ២៣ ឆ្នាំ នៅភូមិ ដើមមៀន សង្កាត់ ដើមមៀន មុខរបរបុគ្គលិក សាលាសុវណ្ណភូមិ ។ ២-ឈ្មោះ ផាម ណារ៉ូ អាយុ ២៣ ឆ្នាំ នៅភូមិ តាខ្មៅ សង្កាត់ តាខ្មៅ មុខរបរ និសិត្ស ។ ៣-ឈ្មោះ ឃី សុខឌឺកអាយុ១៧ ឆ្នាំ នៅភូមិ ដើមមៀន សង្កាត់ ដើមមៀន មុខរបរ នៅផ្ទះ ។ ៤-ឈ្មោះ លី សុខគាន អាយុ ២៥ ឆ្នាំ នៅ ភូមិលេខ៤ ឃុំស្វាយរលំ ស្រុកស្អាង មុខរបរ និសិត្ស។ ៥-ឈ្មោះ អ៊ុន សាលីវីរះ អាយុ ១៤ ឆ្នាំ នៅភូមិ ដើម មៀន សង្កាត់ ដើមមៀន មុខរបរ សិស្ស វិទ្យាល័យ សេរីភាព ។ ៦-ឈ្មោះ ម៉េង ពៅ អាយុ ២៤ ឆ្នាំ នៅផ្ទះជួល សង្កាត់ ចាក់អង្រែក្រោម ។ ៧-ឈ្មោះ ច សុខនី អាយុ ២៨ឆ្នាំ នៅភូមិថ្លុកមាន ឃុំ ស្នំក្រពើ ស្រុកគងពិសី ខេត្ត កំពង់ស្ពឺ មុខរបរ ពេទ្យ បច្ចុប្បន្ន នៅផ្ទះជួល ភូមិព្រែកតា ឡុង សង្កាត់ ចាក់អង្រែ ។  ៨-ឈ្មោះ សុខ រតនា អាយុ២៦ ឆ្នាំ នៅភូមិ ទួលរកា សង្កាត់ ចាក់អង្រែក្រោម មុខរបរបុគ្គលិក ក្រុមហ៊ុន PSSI។ និង ទី៩-ឈ្មោះ ម៉ន ភក្ដី អាយុ ២៧ ឆ្នាំ នៅភូមិ ព្រែកសំរោង សង្កាត់ តាខ្មៅ មុខរបរ នៅផ្ទះ ។

វត្ថុតាងដែលដកហូតមាន កុំព្យូទ័រមេ ១គ្រឿង ( Server) -កង់១ គ្រឿង - ម៉ូតូ៦គ្រឿង ( មធ្យោបាយជិះ របស់អ្នកមកលេង ) 1-Account ID : nuahakka 911 (ឈ្មោះ គង់ សុភ័ក្ត្រ ភេទប្រុស អាយុ ២៤ ឆ្នាំ ) 100 $ និង2-Account ID : nuahakka 121 ( ឈ្មោះ គង់ សុភ័ក្ត្រ ភេទ ប្រុស អាយុ ២៤ ឆ្នាំ ) 100 $ បច្ចុប្បន្ន ជនសង្ស័យ ២ នាក់ និងអ្នកចូលរួមលេង ចំនួន៩ នាក់ និង វត្ថុតាងបាន បញ្ជូនមកកាន់ ស្នងការដ្ឋាន នគរបាល ខេត្តកណ្ដាល ដើម្បីចាត់ការបន្ត នីតិវិធី បញ្ជូនទៅកាន់ សាលាដំបូង ខេត្ត កណ្ដាល ៕