Social Network

មន្ត្រីកាំកុងត្រូលខេត្តត្បូងឃ្មុំ ចុះស្វែងរកប្រេងខ្យងម៉ាក Yuan(ផលិតនៅប្រទេសចិន) នៅតាមហាងលក់ទំនិញ និងម៉ាតនានា

មន្ត្រីកាំកុងត្រូលខេត្តត្បូងឃ្មុំ ចុះស្វែងរកប្រេងខ្យងម៉ាក Yuan(ផលិតនៅប្រទេសចិន) នៅតាមហាងលក់ទំនិញ និងម៉ាតនានា ក្រោយពីនាយកដ្ឋានបច្ចេកទេស រកឃើញមានសារធាតុគីមីហាមឃាត់ និងហាមមិនអោយទទួលទាន ជាលទ្ធផល ពុំបានប្រទះឃើញទំនិញដែលមានសារធាតុគីមីហាមឃាត់ទាំងនេះ នៅលើទីផ្សារនោះទេ ។

(ត្បូងឃ្មុំ)៖ ដើម្បីធានាសុខមាលភាព ជូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៧នេះ ក្រោមការណែនាំពីលោក មាស មោរ៉ា ប្រធានសាខាកាំកុងត្រូលខេត្ត មន្ត្រីសាខាកាំកុងត្រូលប្រចាំខេត្តត្បូងឃ្មុំ ដឹកនាំដោយលោក លិ វុត្ថា ប្រធានទីផ្សារសាខាកាំកុងត្រូលខេត្ត សហការណ៍ជាមួយមន្ទីរពាណិជ្ជកម្មខេត្ត បានចុះធ្វើការស្រាវជ្រាវ ត្រួតពិនិត្យនៅតាមហាងលក់ទំនិញ និងម៉ាតនានា ដែលដាក់តាំងលក់នូវផលិតផល ម្ហូបអាហារប្រេងខ្យង និងទំនិញផ្សេងៗទៀត ដែលធ្វើឲ្យប៉ះពាល់ ដល់សុខភាពអ្នកប្រើប្រាស់ ក្នុងន័យដើម្បីធ្វើការទប់ស្កាត់ ការតាំងលក់ ចែកចាយ ការនាំចូលផលិតផលប្រេងខ្យងម៉ាក Yuan's ពីក្រៅប្រទេស ក្នុងខេត្តត្បូងឃ្មុំទាំងមូល ក្រោយពីនាយកដ្ឋានបច្ចេកទេស រកឃើញមានសារធាតុគីមីហាមឃាត់ និងហាមមិនអោយទទួលទាន ៕

ដោយ៖ វ៉ាន់ វីរៈ