Social Network

ពិធីបិទសន្និបាត បូកសរុបលទ្ធផល ការងារឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ ២០១៧ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តត្បូងឃ្មុំ

នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៧ ឯកឧត្តម ហាក់ សុខមករា អភិបាលរងនៃ គណៈអភិបាល ខេត្តត្បូងឃ្មុំ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលនៃ គណៈអភិបាល ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផល ការងារឆ្នាំ២០១៦ និងលើកទិសដៅការងារឆ្នាំ ២០១៧ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តត្បូងឃ្មុំ ។

ក្នុងនោះ មានការអញ្ជើញចូលរួមពី ឯកឧត្តម ប្រតិភូក្រសួង ថ្នាក់ដឹកនាំមន្ទីរ /អង្គភាពជុំវិញខេត្ត និងមន្ត្រីពាក់ព័ន្ធ ជាច្រើនរូបទៀត ។