Social Network

ឯកឧត្តម ឡាន់ ឆន បានត្រួតពិនិត្យអគាររដ្ឋបាលសាលាខេត្ត ដើម្បីឲ្យដឹងពីប្លង់ទីតាំងកន្លែងធ្វើការរបស់ប្រធានក្រុមប្រឹក្សាខេត្ត និងសមាជិកក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ

នៅថ្ងៃទី០៩ ខែកុម្ភះ ឆ្នាំ២០១៧នេះ ឯកឧត្តម ឡាន់ ឆន ប្រធានក្រុមប្រឹក្សា ខេត្តត្បូងឃ្មុំ

បានដឹកនាំ ឯកឧត្តម សមាជិក សមាជិការក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អភិបាលរងខេត្ត ចុះត្រួតពិនិត្យអគាររដ្ឋបាល សាលាខេត្ត ដើម្បីឲ្យដឹងពីប្លង់ទីតាំង កន្លែងធ្វើការរបស់ ប្រធានក្រុមប្រឹក្សាខេត្ត និងសមាជិក ក្រុមប្រឹក្សាខេត្ត ដើម្បីងាយស្រួល នឹងត្រៀមរៀបចំសំភារៈ មកធ្វើការងារជាផ្លូវ ការនាពេល ឆាប់ៗនេះ ។