Social Network

ទណ្ឌិត​ម្នាក់​ បាន​យក​ឡា​ម​មក​អា​រក​របស់​ខ្លួន ដើម្បី​ធ្វើ ​អត្តឃាត​បញ្ចប់ជីវិត តែ​បំណងប្រាថ្នា​នោះ​មិន​បាន​សម្រេច​

ខេត្តត្បូងឃ្មុំ ៖ មានការភ្ញាក់ផ្អើលទាំងព្រឹក ថ្ងៃទី៣១ មករា ២០១៧ នៅក្នុងបរិវេណសាលា ដំបូងខេត្តត្បូងឃ្មុំ ដោយសារតែទណ្ឌិត ម្នាក់ឈ្មោះ អេង ថុល អាយុ៣៨ឆ្នាំ បានយកឡាម មកអារករបស់ខ្លួន ដើម្បីធ្វើ អត្តឃាតបញ្ចប់ជីវិត តែបំណងប្រាថ្នានោះ មិនបានសម្រេចនោះទេ ដោយសារតែមន្ត្រី អនុរក្សបានឃើញទាន់ ហើយបានយកទៅ សង្គ្រោះនៅមន្ទីរពេទ្យ ទាន់ពេលវេលា ផុតពីគ្រោះថ្នាក់ដល់ អាយុជីវិត ។

លោក ហាក់ សៀកលីម ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត បានប្រាប់ឲ្យដឹងថា ព្រឹកថ្ងៃខាងលើបាន បើកសវនាការទាក់ទិន ទៅនឹងគ្រឿងញៀន ហើយទណ្ឌិតរូបនេះ មិនជាប់ពាក់ព័ន្ធនៅ នឹងគ្រឿងញៀននោះទេ គ្រាន់តែជាសាក្សី ដើម្បីចូលបំភ្លឺពីដំណើរ រឿងដែលបានកើតឡើងនា ពេលកន្លងមក ។

លោក សៀក លីម ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត ប្រាប់បន្តថា ក្នុងពេលដែល សវនាការនោះ សាក្សីរូបនេះបាន សុំមិនឆ្លើយនោះទេ ក្រោយពីបានសម្រាក មិនដឹងជាយ៉ាងម៉េចនោះទេ ស្រាប់តែទណ្ឌិត ឈ្មោះ ថុល បាន យកឡាមមក អារកខ្លួនឯង តែមិនមានសភាព ធ្ងន់នោះទេ ។ ក្រោយពីហេតុការណ៍ ត្រូវបានមន្ត្រីអនុរក្ស ប្រញាប់បញ្ជូនទៅ សង្គ្រោះនៅមន្ទីរពេទ្យ ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មាន ពីសាលាដំបូងខេត្តនោះទេ ។

ក្រោយពីក្រុម គ្រូពេទ្យបានសង្គ្រោះ និងផុតពីគ្រោះថ្នាក់ ដល់អាយុជីវិតក៏ត្រូវ បានបញ្ជូនទៅពន្ធនាគារ វិញផងដែរ ។ សូមបញ្ជាក់ថា នៅពេលមុនសវនាការនោះ ទណ្ឌិតនេះគឺ បានជាប់ឃុំនៅមណ្ឌល កែប្រែទី៣ ត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ លុះមកដល់ព្រឹកថ្ងៃទី៣១ មករា ២០១៧ បានបញ្ជូន មកដើម្បីបំភ្លឺក្នុងនាម ជាសាក្សីតែប៉ុណ្ណោះ ហើយក្នុងពេលសវនាការ ក៏មិនបានឆ្លើយដែរ និងបានចាត់របៀប លើកទៅពេលក្រោយទៀត ក្រោយពីពេលដែល សម្រាកនោះ ស្រាប់តែទណ្ឌិតរូបនេះ បានអារកខ្លួនឯងតែម្តងទៅ ៕