Social Network

ប្រជាកសិករភូមិត្រពាំងក្រពើបន្ទាប់ពីដាំស្រូវ ពួកគាត់នាំគ្នាដាំអំពៅ ដើម្បីធ្វើឲ្យជីវភាពប្រសើរឡើង

ប្រជាកសិករភូមិ ត្រពាំងក្រពើ បន្ទាប់ពីដាំស្រូវ ពួកគាត់នាំគ្នាដាំអំពៅ ដើម្បីធ្វើឲ្យជីវភាព ប្រសើរឡើង ត្បូងឃ្មុំ៖ ប្រជាកសិករភូមិ ត្រពាំងក្រពើ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ប្រមាណពី ៣០ ទៅ៤០ ភាគរយ បាននាំគ្នាដាំដំណាំ អំពៅបន្ថែមទៀត ដើម្បីជួយទ្រទ្រង់ ជីវភាពឲ្យបាន ប្រសើរឡើង តែឆ្នាំនេះ ផលអំពៅចាញ់ ឆ្នាំទៅមិញបន្តិច ដោយសារអាកាស ធាតុមិនអំណោយផល តែតម្លៃ ទីផ្សារមិនធ្លាក់ ចុះនោះទេ ។

លោក អ៊ុំ សុខ ងន់ស្រេង ជាប្រធានភូមិ ត្រពាំងក្រពើបាន បញ្ជាក់ឲ្យដឹងថា បន្ទាប់ពី ដំណាំស្រូវ ប្រជាកសិករ ភូមិត្រពាំង ក្រពើនេះ បាននាំគ្នាដាំ ដំណាំអំពៅរួម ឲ្សំបន្ថែមទៀត ដើម្បីរកប្រាក់ ចំណូលសម្រាប់ ធ្វើឲ្យជីវភាព ប្រសើរឡើង ។

ដំណាំអំពៅវាឲ្យ ផលខ្ពស់ជាង ដំណាំដទៃទៀត ក្នុងផ្ទៃដី១ហិចតា វាឲ្យផលមិន ក្រោមមិនក្រោម ៥០លានរៀល ក្នុងរយៈពេលតែ៧ ខែតែប៉ុណ្ណោះ ចំពោះឆ្នាំនេះ អំពៅឲ្យផលចាញ់ឆ្នាំទៅមិញបន្តិច ដោយសារកត្តា អាអាសធាតុវាប្រែប្រួល នៅរដូវក្តៅខ្វះទឹក ហើយរដូវវស្សាភ្លៀងធ្លាក់ខ្លាំង បណ្តាលឲ្យចំការទំនាប ដក់ទឹកជោគជាំបណ្តាលឲ្យ អំពៅមិនសូវលូតលាស់ ។

កសិករយើងនាំគ្នា ដាំច្រើនតែអំពៅ កែវស្ករទឹកឃ្មុំ ងាយស្រួលរកទីផ្សារ ការដាំកសិករ គួរជ្រើសរើស រកខែដាំដើម្បី ប្រមូលផលឲ្យចំខែ ៦ ទៅខែ៧ ទើបអំពៅស្រួលលក់ មានហាងឆេងខ្ពស់ ។ យើងដាំត្រូវ តែថែទាំឲ្យបានដិតដល់ ជំរាស់ពូនគល់ សក ចងជ្រែង ទប់ខ្យល់កុំឲ្យដួល ក្នុង១គុម្ពទុកតែ ចំនួន ៦ដើម ទើបអំពៅវាឲ្យផលល្អ ។

កសិករដែល បាននាំគ្នាដាំអំពៅ ឃើញថា ជីវភាពពួកគាត់ ប្រសើរណាស់ ទាំងការចាយ វាយប្រចាំថ្ងៃ ទាំងសម្លៀកបំពាក់ គាត់អាចផ្គត់ផ្គង់ ឲ្យកូនគាត់រៀនសូត្រ បានយ៉ាងស្រួលទៀតផង ។ លោក រស់ អ៊ា ជាកសិករនៅ ភូមិត្រពាំងក្រពើ ក៏បានបញ្ជាក់ឲ្យដឹងដែរថា ចាប់តាំងពីគាត់ដាំដំណាំ អំពៅរយៈពេល២ ឆ្នាំចុងក្រោយនេះ គ្រួសារគាត់ទទួល បានភាពជៀគជ័យ ជីវភាពប្រសើរជាង មុនឆ្ងាយ ទាំងការចាយវាយ ប្រចាំថ្ងៃ រាប់ទាំងប្រដាប់ប្រដា ប្រើប្រាស់ មធ្យោបាយម៉ូតូជាដើម ។

យើងពិនិត្យឃើញថា បើកសិករនាំគ្នាដាំ អំពៅវាពិតជា ផ្តល់កម្រៃឲ្យ យើងគួរជាទីមោទនៈ អាចញាំងមិនឲ្យប្រជាកសិករ ធ្វើចំណាក់ស្រុកទៀតផង ៕