Social Network

ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តត្បូងឃ្មុំ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម គ្រី យោ

ថ្ងៃទី១៦ មករា ២០១៧ ឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្តត្បូងឃ្មុំ បានទទួលជួបពិភាក្សាការងារជាមួយ ឯកឧត្តម គ្រី យោ។

អគ្គនាយករង នៃអគ្គនាយក ដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ និងប្រតិភូអមដំណើរ នៅក្នុងកិច្ច ប្រជុំសវនកម្ម ដែលផ្តោត សំខាន់ទៅលើ ដំណើរការទាំងមូលរបស់ សាលាខេត្តត្បូងឃ្មុំ ដើម្បីស្វែងរក ចំណុចខ្វៈខាតនានា សំដៅកែលម្អ ក្នុងការបង្កើន ប្រសិទ្ធភាពរបស់អង្គភាព។


គួរបញ្ជាក់ផង ដែរថា៖ អគ្គនាយក ដ្ឋានសវនកម្មផ្ទៃក្នុង គឺជាសេនាធិការ របស់ក្រសួង មហាផ្ទៃ មានភារកិច្ចចុះ ត្រួតពិនិត្យ ផ្ទៀងផ្ទាត់គ្រប់ បណ្តាប្រតិបត្តិការនានារបស់ អង្គភាពចំណុះ ក្រសួងមហាផ្ទៃ ដើម្បីធានាបាន នូវប្រសិទ្ធភាព គោលនយោបាយ របស់រាជរដ្ឋាភិបាល និងបទបញ្ញត្តិនានា ដែលក្រសួងមហាផ្ទៃ បានដាក់ចុះអនុវត្តន៍៕