Social Network

ឯកឧត្តម ប្រាជ្ញ ចន្ទ បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ

ព្រឹកថ្ងៃទី១៣ មករា ២០១៧
ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាល ខេត្តត្បូងឃ្មុំ បានស្នើរទៅគ្រប់ អាជ្ញាធរក្រុង/ស្រុក និងសមត្ថកិច្ច ពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុក ដាក់អនុវត្តនូវយុទ្ធនា ការប្រយុទ្ធប្រឆាំង គ្រឿងញៀន ដូចភ្លៀងរលឹម ជាពិសេស ខិតខំប្រឹងប្រែង អនុវត្តនូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ទាំង៩ចំណុចរបស់ រាជរដ្ឋាភិបាលកម្ពុជា ឲ្យមានប្រសិទ្ទភាពខ្ពស់ ។ 

នេះជាប្រសាសន៍ សង្កត់ធ្ងន់របស់ ឯកឧត្តម អភិបាលខេត្ត នៅក្នុងកិច្ច ប្រជុំគណៈបញ្ជាការ ឯកភាពរដ្ឋបាល ខេត្តត្បូងឃ្មុំ ដោយក្នុងនោះមាន ការអញ្ជើញចូលរួមពី អភិបាលរងខេត្ត អភិបាលក្រុង/ស្រុកទាំង៧ និងមន្ទីរ អង្គភាពពាក់ ព័ន្ធជុំវិញខេត្ត ៕