Social Network

ឯឝឧត្តម អភិបាលខេត្ត បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ

#សាលប្រជុំសាលាខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃទី១៣ មករា ២០១៧ ឯកឧត្តម ប្រាជ្ញ ចន្ទ អភិបាលខេត្តត្បូងឃ្មុំ បានស្នើរទៅគ្រប់អាជ្ញាធរក្រុង/ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់អនុវត្តនូវយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដូចភ្លៀងរលឹម ជាពិសេសខិតខំប្រឹងប្រែងអនុវត្តនូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព ទាំង៩ចំណុចរបស់រាជរដ្ឋាភិបាលកម្ពុជា ឲ្យមានប្រសិទ្ទភាពខ្ពស់ ។

នេះជាប្រសាសន៍សង្កត់ធ្ងន់របស់ឯកឧត្តម អភិបាលខេត្ត នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ ដោយក្នុងនោះមានការអញ្ជើញចូលរួមពី អភិបាលរងខេត្ត អភិបាលក្រុង/ស្រុកទាំង៧ និងមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្ត ៕