Social Network

អភិបាលរងខេត្តត្បូងឃ្មុំ បានទទួលជួបសំណេះសំណាលជាមួយគណៈប្រតិភូ នៃគណៈកម្មាធិការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា

#សាលប្រជុំសាលាខេត្តត្បូងឃ្មុំ ព្រឹកថ្ងៃទី១២ មករា ២០១៧៖ លោកជំទាវ ឡេង សុខា អភិបាលរងខេត្តត្បូងឃ្មុំ បានទទួលជួបសំណេះសំណាលជាមួយគណៈប្រតិភូ នៃគណៈកម្មាធិការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ការងារបណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារីនៃរដ្ឋសភា ដែលដឹកនាំដោយ ឯកឧត្តម ប៉ាល់ សំអឿន អនុប្រធានគណៈកម្មាធិការ ដោយនៅក្នងជំនួបនោះក្នុងគោលបំណងដើម្បីស្វែងយល់ពីដំណើរការអភិវឌ្ឍន៍នានាក្នុងខេត្តត្បូងឃ្មុំ ក៍ដូចបញ្ហាប្រឈមនានា ទាក់ទងនឹងមន្ទីរពាក់ព័ន្ធទាំង៤ក្នុងខេត្តត្បូងឃ្មុំ (មន្ទីរសុខាភិបាល,មន្ទីរការងារ,មន្ទីរសង្គមកិច្ច និងមន្ទីរកិច្ចការនារី) ព្រមទាំងស្វែងរកវិធានការដោះស្រាយ ក្នុងន័យធ្វើយ៉ាងណា អោយដំណើរការការងារ មានដំណើរទៅបានអោយកាន់តែរលូន និងមានប្រសិទ្ធភាពខ្ពស់លើការងារ ។