Social Network

យុទ្ធនាការតេស្តគ្រឿងញៀន ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរដ្ឋបាលខេត្តត្បូងឃ្មុំ ជាលទ្ធផលអវិជ្ជមានទាំងអស់

យុទ្ធនាការតេស្តគ្រឿងញៀន ជូនដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការនៃរដ្ឋបាលខេត្តត្បូងឃ្មុំ ជាលទ្ធផលអវិជ្ជមានទាំងអស់ ក្រោយពីទទួលបានបទបញ្ជាដ៏ម៉ឺងម៉ាត់របស់ សម្ដេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងការដាក់ចេញវិធា នការ ម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ។

 

នាព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តត្បូងឃ្មុំ ដឹកនាំដោយឯកឧត្តម ពាង ណារិទ្ធ អភិបាលរងខេត្ត តំណាងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានរៀបចំធ្វើតេស្តរកសារធាតុញៀនចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្រ្តីជាប់កិច្ចសន្យា ចំនួន២០៥នាក់ ដែលប្រព្រឹត្តទៅនៅសាលាខេត្តត្បូងឃ្មុំ ជាលទ្ធផលមិនមានមន្ត្រីណា ម្នាក់ជាប់ពាក់ព័ន្ធនឹង គ្រឿងញៀននោះឡើយ។

រដ្ឋបាលខេត្តត្បូងឃ្មុំ បានកោតសរសើរចំពោះថ្នាក់ដឹកនាំមន្ត្រីរាជការទាំងអស់ ដែលបានចូលរួមជាមួយនឹងវិធានការរបស់រាជរដ្ឋាភិបាល និងបង្ហាញភាពស្អាតស្អំ ក្នុងនាមជាគំរូដល់ល្អសម្រាប់ប្រជាពលរដ្ឋ ដោយមិនមានលទ្ធផលពាក់ព័ន្ធនឹងគ្រឿងញៀនសូម្បីមន្ត្រីម្នាក់ ៕