Social Network

ឯកឧត្តម ងឿន ច័ន្ទលីន ប៉ូឡែន បន្តឧបត្ថម្ភអាវក្រៅចំនួន២០អាវបន្ថែមទៀត ដល់មន្ត្រីមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ

ឯកឧត្តម ស ស៊ីណា ទីប្រឹក្សាក្រសួង និងជាប្រធានមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ អញ្ជើញទទួលនូវការឧបត្ថម្ភអាវក្រៅជាមួយ20អាវបនហថែមទៀត ជាអំណោយដ៏ថ្លៃថ្លាពីសំណាក់ឯកឧត្តម ងឿន ច័ន្ទលីន ប៉ូឡែន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកខេត្តត្បូងឃ្មុំ នៅក្រសួងព័ត៌មាន នាព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤នេះ។

ឯកឧត្តម ស សុីណា បានធ្វើការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម ងឿន ច័ន្ទលីន ប៉ូឡែន សម្រាប់ការឧបត្ថម្ភនូវអាវក្រៅចំនួន២០អាវបន្ថែមទៀត ដើម្បីផ្តល់ជូនមន្ត្រីមន្ទីរព័ត៌មានពាក់ចុះបំពេញការងារចុះយកព័ត៌មានតាមបណ្តាមូលដ្ឋាននានានៅក្នុងខេត្ត ខណៈកន្លងមកឯកឧត្តម ក៏បានឧបត្ថម្ភនូវអាវយឺត ជាឯកសណ្ឋានសម្រាប់ពាក់បំពេញការងារចំនួនជាង៣១អាវផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ងឿន ច័ន្ទលីន ប៉ូឡែន អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ក៏ថ្លែងការកោតសរសើរចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នៃមន្ទីរព័ត៌មានខេត្តត្បូងឃ្មុំ ដែលបានខិតខំសម្រេចបាននូវការងារជាច្រើន បំរើឲ្យវិស័យព័ត៌មាន ក្នុងនាមសេនាធិការឲ្យក្រសួងព័ត៌មាន។

ឯកឧត្តម ក៏បានជំរុញឲ្យមន្ត្រីនៃមន្ទីរព័ត៌មានខេត្ត បន្តការងារឲ្យកាន់តែសស្រាក់សស្រាំ រិះរកគំនិតថ្មីៗក្នុងការផលិតកម្មវិធី និងព័ត៌មានប្លែកៗ ជាពិសេសចុះយកព័ត៌មាន ផលិត ផ្សព្វផ្សាយ បង្ហាញនូវសមិទ្ធផលជាច្រើនដែលរដ្ឋបាលខេត្តត្បូងឃ្មុំខិតខំសម្រេចបាន ស្របតាមទិសស្លោកក្រសួងព័ត៌មាន <<ថ្មី លឿន ទុកចិត្តបាន នៅទីណា ពេលណាក៏បាន>> ជាពិសេសប្រសាសន៍ឯកឧត្តម នេត្រ ភក្ត្រា ក្រសួងព័ត៌មាន <<ខ្លី ខ្លឹម ខ្លាំង>> និងមានទម្ងន់៕