Social Network

អបអរសាទរពិធីបើកការប្រកួតកីឡាបាលទាត់ដណ្ដើមពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដើម្បីអបអរថ្ងៃជ័យជំនះ ៧មករា រដូវកាលទី៣ ឆ្នាំ២០២៤

(ត្បូងឃ្មុំ): អបអរសាទរពិធីបើកការប្រកួតកីឡាបាលទាត់ដណ្ដើមពានរង្វាន់សម្ដេចមហាធិបតី ហ៊ុន ម៉ាណែត ដើម្បីអបអរថ្ងៃជ័យជំនះ៧មករា រដូវកាលទី៣ ឆ្នាំ២០២៤ ក្នុងភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំដែលប្រព្រឹត្តទៅ ក្រោមអធិបតីភាព ឯកឧត្តម ឆាយ វណ្ណា សមាជិកអចិន្រ្តៃយ៍នៃយុវជនគណបក្សថ្នាក់កណ្ដាល និងជាប្រធានផ្នែកវប្បធម៌និងសាសនា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងឯកឧត្តម ផារ៉ា មង្គល ប្រធានក្រុមការងារគណៈចុះមូលដ្ឋានស្រុកក្រូចឆ្មារ និងឃុំជំនីក ដែលធ្វើឡើងនៅទីលានបាល់ទាត់ភូមិជំនីកឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃសៅរ៍ ទី៦ ខែមករា ឆ្នាំ២០២៤។

បន្ទាប់ពីទទួលស្តាប់នូវរបាយការណ៍ ពីសំណាក់ លោក មីត រ៉សេត ប្រធានគណៈកម្មការរៀបចំការប្រកួត រួចមក នាឱកាសនោះ ឯកឧត្តម ផារ៉ា មង្គល បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងជូនពរ ពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនដល់លោកតា លោកយាយ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមឱ្យទទួលបាននូវ សេចក្តីសុខ សុភមង្គល និងសម្រេចបានជោគជ័យនូវគ្រប់ភារកិច្ច។

បន្ថែមពីនេះទៀត ឯកឧត្តមក៏សូមពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខនិងសេចក្តីនឹករលឹករបស់ ឯកឧត្តម ជា សុផា ប្រធានក្រុមការងារគណបក្សចុះមូលដា្ឋនខេត្តត្បូងឃ្មុំ ដែលតែងតែរួមសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋទាំងអស់ អស់រយៈពេល ១៧ ឆ្នាំកន្លងមក នៅស្រុកក្រូចឆ្មារនេះ។ ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី ៧ បានប្រសូតឡើងដោយការបោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌ និងតម្លាភាព កាលពីថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី ១ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច បង្កើនការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព នៅរក្សាចិរភាព សំដៅដល់ការរក្សាសន្តិភាព ជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គមជាតិ ពង្រឹង និងប្រែក្លាយខ្លួនជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០។

ឯកឧត្តម ផារ៉ា មង្គល បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំ និងជំរុញនូវការអភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះ វិស័យកីឡាជាវិស័យមួយ បានដើរតួនាទីសំខាន់ ក្នុងការពង្រឹង សាមគ្គីភាព និងទំនាក់ទំនងមិត្តភាព ព្រមទាំងលើកស្ទួយយុទ្ធសព្ទកីឡាជាតិ ឱ្យកាន់តែល្បីល្បាញ នៅលើកឆាកអន្តរជាតិ ក្រោមពាក្យស្លោក កីឡារស់ក្នុងសន្តិភាព ។

ឯកឧត្តម បានប្រកាសបើកការប្រកួតកីឡាបាលទាត់ដណ្ដើមពានរង្វាន់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីអបអរសាទរថ្ងៃជ័យជំនះ ៧មករា រដូវកាលទី៣ ឆ្នាំ២០២៤ ពីពេលនេះទៅ។ ដោយការប្រកួតមានរយៈពេល ៥ ថ្ងៃ (ចាប់ពីថ្ងៃទី ០៦ ដល់ថ្ងៃទី ១០ ខែមករា ឆ្នាំ២០២៤)។

ក្នុងឱកាសនោះដែរ ឯកឧត្តម ឆាយ វណ្ណា បានមានប្រសាសន៍សំណេះសំណាលទៅកាន់កីឡាករ មហាជនរាប់មឺននាក់នៅក្នុងទីលានប្រកួត ថា ដោយសារមានសុខសន្តិភាពទើបអាចអោយបងប្អូនប្រជាពលរដ្ឋ និងកីឡាករទំាងអស់អាចមកលេងកីឡាបាន បងប្អូនប្រជាពលរដ្ឋអាចមកទស្សនាការលេងកីឡានៅទីនេះបានសប្បាយរីករាយ ក្រោមការដឹកនាំសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម ឆាយ វណ្ណា បានបន្តទៀតថា តាមការមើលឃើញនៅទីលានប្រកួតនេះផ្ទាល់ឃើញថាប្អូនៗលេងកីឡាបាលទាត់នេះ ពិតជាលេងបែបបច្ចេកទេស និងត្រូវនាំគ្នាលេងកីឡាដើដើម្បីសុខភាពល្អ ទំនាក់ទំនងល្អ មានមេត្រីភាព សាមគ្គីភាព មិត្តភាព និងជៀសផុតពីពីគ្រឿងញៀន ។

ឯកឧត្តម បន្ថែមថា ព្រឹត្តិការណ៍ប្រកួតកីឡាបាល់ទាត់ដណ្ដើមពានរង្វាន់ ៧ មករា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រដូវកាលទី៣ ឆ្នាំ២០២៤ ស្រុកក្រូចឆ្មារនេះ គឺដើម្បីអបអរ រំលឹក ចង់ចាំ នៅថ្ងៃកំណើតទី២ គម្រប់៤៥ឆ្នាំ នៃទិវារជ័យជំនះ ០៧ មករា មាន៧មករាទើបយើងមានអ្វីគ្រប់យ៉ាង៕