Social Network

ឯកឧត្តម លី ឡេង ប្រធានគណ:កម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ និងលោកជំទាវបានអញ្ជើញចូលរួម រំលែកទុក្ខ និងនាំយកអំណោយមនុស្សធម៍ ជូនគ្រួសារសព ដោយអគ្គីភ័យឆាបឆេះផ្ទះ

ត្បូងឃ្មុំ : នៅរសៀល ថ្ងៃទី ១៧ ខែ ធ្នូ ឆ្នាំ ២០១៥ ឯកឧត្តម លី ឡេង ប្រធានគណ: កម្មាធិការ សាខាកាកបាទ ក្រហម ខេត្តត្បូងឃ្មុំ និងលោកជំទាវ ជាតំណាងដ៏ ខ្ពង់ខ្ពស់របស់ ឯកឧត្តមប្រាជ្ញ ចន្ទ ប្រធានកិត្តិយស សាខាកាកបាទ ក្រហមខេត្

ត រួមដំណើរដោយ លោក លោកស្រី ជាប្រធាន កិត្តិយស ប្រធានគណ: កម្មាធិការ អនុសាខា ស្រុកអូរាំងឪ បានអញ្ជើញ ចូលរួម រំលែកទុក្ខ និងនាំយក អំណោយ មនុស្សធម៍ ជូនគ្រួសារសព ឈ្មោះ ហេង ម៉ាឡែន ភេទស្រី អាយុ៣២ ឆ្នាំ ដែលបានទទួល មរណ:ភាព កាលពី ថ្ងៃទី ១៦ ខែ ធ្នូ ឆ្នាំ២០១៥ វេលាម៉ោង ១២និង ០០នាទីយប់ ដោយអគ្គីភ័យ ឆាបឆេះផ្ទះ ទាំងស្រុងចំនួន ១ខ្នង នៅក្នុងភូមិលេខ ៤លិច ឃុំអំពឹលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ ។

អំណោយទាំង នោះរួមមាន: អង្ករ ៥០ គីឡូក្រាម, សំភារ:មូយចំនួន, និងថវិកា ៤០ម៉ឺនរៀល ក្នុងនោះ ថវិការអនុសាខា ២០ម៉ឺនរៀល ។